Join with Health.com.kh on Telegram

ប្រសិនជាផ្ទះរបស់អ្នក មានឆ្នាំទាំង៤ខាងលើ អ្នកនឹងអាចគេចផុតពីសំណាងអាក្រក់ទាំងឡាយ។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមី

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមាននិស្ស័យល្អជាមួយអ្នកដទៃច្រើន។ ជាហេតុដែលនៅពេលដែលគេមានរឿង គឺមានអ្នកចេញមុខជួយជានិច្ច។ ដូចនេះ គេក៏នាំលាភមកដល់អ្នកផ្ទះផងដែរ។

ឆ្នាំជូត

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលកើតមកគឺមានផ្កាយសំណាងមកជាមួយតែម្តង។ ម្យ៉ាងទៀត គេជាបុគ្គលដែលមិនខ្វះលុយចាយឡើយចាប់ពីពេលកើតមក។ ជាពិសេស គេនឹងធ្វើឲ្យអ្នកផ្ទះអាចចៀសផុតពីសំណាងអាក្រក់ទាំងឡាយ ដោយមានតែសំណាងល្អចូលមកតែប៉ុណ្ណោះ។

ឆ្នាំថោះ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលកើតមកដឹងថាប្រាក់គឺពិបាករក។ ដូចនេះ គេនឹងចេះសន្សំសំចៃតាំងពីតូច។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះអាចរស់នៅយ៉ាងសុខស្រួលបាន។

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំនេះ នឹងមានទេវតាទ្រព្យជួយតាំងពីតូច។ ដូចនេះ ទ្រព្យផ្សេងៗនឹងអាចហូរចូលមកដល់ក្នុងផ្ទះច្រើនជាមិនខាន៕