ប្រសិនជាអ្នកមិនទាន់មានកូន ហើយចង់បាន នោះអ្នកគួរតែជ្រើសរើសឆ្នាំដែលត្រូវនឹងអ្នក ទើបគេអាចនាំសំណាងមកឲ្យអ្នកបាន ព្រោះមានកូនខ្លះពេលកើតចេញមក មុខរបរឳពុកម្តាយគឺកាន់តែធ្វើកាន់តែធំ។ ដូចនេះតើឆ្នាំថោះគួរតែយកកូនឆ្នាំអ្វីទៅ?
ប្រសិនជាអ្នកកើតនៅឆ្នាំថោះ អ្នកគួរតែយកកូនដែលមានឆ្នាំមមែ ច និងកុរ ព្រោះកូនដែលមានឆ្នាំទាំង៣នេះ គឺជាកូនដែលមាននិស្ស័យជាមួយអ្នកតាំងពីកំណើត ហើយហុងស៊ុយរបស់គេក៏ត្រូវជាមួយអ្នកដែរ។ កូនដែលមានឆ្នាំទាំង៣នេះគឺអាចនាំសំណាងដ៏ច្រើនមករកអ្នកបាន ដោយមួយជីវិតអ្នកអាចសោយសុខលើលាភសំណាងរបស់អ្នកបានតាមរយៈមុខរបរអ្នក ព្រោះវាតែងតែចម្រើនទៅមុខជានិច្ច។ ម្យ៉ាងទៀតមនោសញ្ចេតនារវាងអ្នក និងស្វាមីក៏អាចមានភាពចុះសម្រុង ហើយមិនសូវមានជំលោះជាមួយគ្នាច្រើនឡើយ៕