ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា ស្បូនអ្នកមានបញ្ហា ឬមិនមានបញ្ហាតាមរយៈរដូវប្រចាំខែរបស់មនុស្សស្រី។ តើមានអ្វីខ្លះទៅ?

1.    ជាធម្មតា រដូវរបស់នារីអាចមកចន្លោះពី៣ទៅ៧ថ្ងៃ ប៉ុន្តែបើតិចជាង៣ថ្ងៃ អ្នកគួរតែប្រយ័ត្ន ព្រោះរាងកាយអ្នកកំពុងតែជួបនឹងបញ្ហា ទើបធ្វើឲ្យរដូវអ្នកក្លាយជាបែបនេះ។ ប្រសិនជាអ្នកទុកយូរ មិនទៅពិនិត្យ នោះនឹងអាចប៉ះពាល់ដល់សុខភាពអ្នក ព្រមទាំងសម្រស់ផងដែរ។

2.    បរិមាណនៃឈាមរដូវ បើចាប់ពី២០ទៅ១០០មីលីលីត្រ នោះជារឿងធម្មតា។ ជាធម្មតា បើអ្នកប្តូរសម្លីអនាម័យចាប់ពី៣ទៅ៥ដង មានន័យថាសុខភាពអ្នកមិនទាន់មានបញ្ហាទេ។ ប៉ុន្តែបើអ្នកទើបតែប្តូរ ហើយសម្លីនោះសើមជោគភ្លាម នោះមានន័យថា ឈាមរដូវអ្នកមកច្រើនខុសពីធម្មតាហើយ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យ ដើម្បីពិនិត្យឲ្យបានច្បាស់។

3.    ប្រសិនជាវដ្តរដូវអ្នកខុសពីធម្មតា ដោយជួនកាលហួស២៨ថ្ងៃទើបមក ហើយមានពេលខ្លះមកមុនមិនទាន់គ្រប់ថ្ងៃដែលត្រូវមក នោះអ្នកគួរតែចាប់ផ្តើមសង្កេត ហើយប្រុងប្រយ័ត្នឲ្យបានខ្ពស់។ បើមានអ្វីខុសប្លែកពីធម្មតា អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យលឿន ដើម្បីការពារសុខភាពអ្នកបានល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង