ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការមើលដឹងថាកូនខ្ពស់ ឬមិនខ្ពស់នៅពេលដែលគេធំឡើង។ តើមានអ្វីខ្លះទៅ?

1.    អ្នកអាចមើលដឹងតាមកំភួនជើងកូនបាន ព្រោះបើកំភួនជើងកូនវែង មានន័យថា នៅពេលដែលគេធំឡើង កម្ពស់គេនឹងមិនទាបទេ។ ជាពិសេស បើជង្គង់គេកាន់តែខ្ពស់ នោះកម្ពស់គេនឹងមិនធម្មតាឡើយ។

2.    អ្នកក៏អាចមើលដឹងតាមរយៈម្រាមដៃកូនផងដែរ ដោយកូនដែលមានម្រាមដៃវែងៗ នោះនៅពេលដែលកូនធំឡើង គេនឹងខ្ពស់ មិនទាបឡើយ។ ដូចនេះ នៅមុនពេលដែលកូនចូលគេង អ្នកអាចធ្វើការម៉ាស្សាម្រាមដៃឲ្យកូនបាន ដើម្បីជួយឲ្យកូនមានកម្ពស់ដែលខ្ពស់ដូចជាអ្នកដទៃ។

3.    កូនដែលមានជើងវែង ធំឡើងកម្ពស់របស់គេនឹងមិនធម្មតាឡើយ ដោយអាចនឹងខ្ពស់ជាងក្មេងដែលមានជើងខ្លីឆ្ងាយណាស់។ ថ្វីត្បិតតែកម្ពស់អាចនិយាយបានថាជាតំណពូជ ប៉ុន្តែបើកូនតែងធ្វើចលនាមួយចំនួន នោះកូននឹងអាចខ្ពស់បាន។ ដូចនេះ អ្នកអាចឲ្យកូនតែងធ្វើចលនាអោនខ្នង ដោយឲ្យដៃដល់ដី ហើយជង្គង់ឲ្យត្រង់ នោះនឹងអាចជួយកូនឲ្យខ្ពស់បាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង