តើអ្វីទៅដែលធ្វើឲ្យមាត់មានក្លិនអាក្រក់ខ្លះទៅ? ខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលអ្នកគួរតែស្វែងយល់ ដឹងកុំឲ្យកើតមានបើសិនជាមិនចង់ឲ្យមាត់បន្តមានក្លិនអាក្រក់ទៀត៖
- បាក់តេរីក្នុងមាត់ ដែលស៊ីកំទិចកំទីអាហារដែលនៅសល់ក្នុងមាត់
- ទឹកផលិតតិច ដែលជាហេតុនាំឲ្យមាត់មិនអាចស្អាតតាមបែបធម្មជាតិរបស់វា
- មានជំងឺអញ្ចាញធ្មេញ
- ញ៉ាំអាហារដែលជម្រុញដល់ក្លិនមាត់អាក្រក់ ដូចជា ខ្ទឹមស ឬខ្ទឹមបារាំង
- ជក់បារី
- មានជំងឺណាមួយក្នុងខ្លួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺច្រាលទឹកអាស៊ីតពីក្រពះ ឬជំងឺប្រហោងឆ្អឹងនៅមុខ៕