មនុស្សគ្រប់គ្នាសុទ្ធតែមានជំងឺស្រ្តេស ប៉ុន្តែអ្នកខ្លះអាចដោះស្រាយនឹងបញ្ហានេះបានល្អជាងអ្នកផ្សេង។ តើអ្នកជាមនុស្សម្នាក់ដែលអាចដោះស្រាយបានដែរទេ? បើសិនជាមិនទាន់អាចធ្វើបានទេ គួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- រក្សាភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ចូរចំណាយពេលមួយថ្ងៃៗដើម្បីសើចឲ្យបានច្រើន និងរីករាយជាមួយជីវិតរស់នៅ។ ចូរផ្តោតសំខាន់ទៅលើការផ្តល់ឲ្យគេ តាមរយៈការធ្វើការងារស្ម័គ្រចិត្ត។
- ហាត់ប្រាណឲ្យបានរាល់ថ្ងៃ។ ជាមួយគ្នានេះដែរ ចូរគេងឲ្យបានច្រើន
- ចូររីករាយអំពីអ្វីដែលអ្នកអាចផ្លាស់ប្តូរបាន និងមិនត្រូវព្យាយាមបារម្ភទៅលើរឿងតិចតួចច្រើនពេកឡើយ
- ចូរចៀសវាងទម្លាប់អាក្រក់ដូចជា ការជក់បារី ញ៉ាំគ្រឿងស្រវឹង និងញ៉ាំជាតិកាហ្វេអ៊ីនច្រើន
- ចូរធ្វើការរៀបចំ និងដោះស្រាយបញ្ហាតាមវិធីងាយៗ និងស្រួលៗ។ ចូរបន្ថយការងារដែលធ្វើកុំឲ្យច្រើនជាងធម្មតាពេក៕