បញ្ហាក្រចក ភាគច្រើន មិនមែនបណ្តាលមកពីបញ្ហាអ្វីដែលធ្ងន់ធ្ងរនោះទេ។ បញ្ហាក្រចក ជាទូទៅ រួមមានការផុយក្រចក ក្រចករលុង ដែលអាចផ្លាស់ប្តូរពណ៌ឬរូបរាង។

ក្រចករបស់អ្នកប្រហែលជាប្រែប្រួលតាមពេលវេលា

វាជាធម្មតា សម្រាប់ក្រចកដើម្បី ៖
1. ក្លាយជាក្រាស់ ឬបែកបានយ៉ាងងាយនៅពេលដែលអ្នកធំឡើង
2. ឡើងរឹង ឬទន់ជាងមុន
3. ផ្លាស់ប្តូរពណ៌ ក្លាយជារលុង និងនៅទីបំផុតជ្រុះធ្លាក់ចុះ បន្ទាប់ពីរងរបួស។

ក្រចកដែលជ្រុះបន្ទាប់ពីរបួស អាចរីកលូតលាស់ឡើងវិញ ក្នុងរយៈពេល ៦ ខែ។ តែក្រចកជើងអាចចំណាយពេលរហូតដល់ ១៨ ខែ។

អ្វីដែលអ្នកអាចធ្វើដោយខ្លួនឯង ដើម្បីថែរក្សាក្រចករបស់អ្នក

មានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីជួយការពារការកើតបញ្ហាក្រចកជាទូទៅ។

1. ពាក់ស្រោមដៃរបស់អ្នកជារឿយៗ ពេលលាងចាន ឬប្រើផលិតផលសម្អាតនានា
2. សម្អាតក្រចករបស់អ្នកឲ្យបានញឹកញាប់
3. ជាទៀងទាត់ លាបក្រែមដៃដើម្បីក្រចក និងម្រាមដៃរបស់អ្នក
4. ជាទៀងទាត់ ចូរកាត់ក្រចករបស់អ្នក
5. ញ៉ាំបន្លែ និងផ្លែឈើឲ្យបានគ្រប់គ្រាន់ ដើម្បីជំនួយដល់ក្រចកពីខាងក្នុងរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង