មនុស្សភាគច្រើនចូលចិត្តញ៉ាំធុរ៉េននេះខ្លាំងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ ប៉ុន្តែមានមនុស្សមួយចំនួនមិនអាចពិសារបានឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពបាន។ ដូចនេះ តើនរណាខ្លះដែលមិនអាចញ៉ាំបាននោះ?

អ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាមគឺមិនអាចញ៉ាំបានឡើយ ព្រោះប្រសិនជាអ្នកពិសារ វាអាចធ្វើឲ្យសរសៃឈាមអ្នកផ្ទុះបានបើធ្ងន់ធ្ងរ ហើយវាក៏អាចធ្វើឲ្យសរសៃឈាមអ្នកស្ទះបានដែរ ម្យ៉ាងទៀតអ្នកដែលមានជំងឺខ្យល់គក៏មិនអាចញ៉ាំបានដែរ។
អ្នកដែលមានជំងឺក្រលៀន និងបេះដូងគឺមិនអាចពិសារបានឡើយ ព្រោះនៅក្នុងធុរ៉េននេះមានប៉ូតាស្យូមខ្ពស់ណាស់។
អ្នកដែលមានជំងឺស្បែក រលាកបំពង់ក និងជំងឺហឺតគឺមិនស័ក្តិសមក្នុងការញ៉ាំផ្លែធុរ៉េននេះឡើយ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរក្រោយពេលដែលពិសាររួច។
អ្នកដែលឆាប់មានអាការៈក្តៅក្នុង ផ្តាសាយ ឈឺបំពង់ក និងក្អកក៏មិនអាចញ៉ាំបានដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ជាងមុនទៅទៀតដែលពិបាកក្នុងការព្យាបាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង