ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែគិតឲ្យបានច្បាស់មុននឹងចំណាយ ទើបមិនមានទ្រព្យចេញច្រើន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែចៀសពីការលោភលន់ ទើបមិនធ្វើឲ្យបាត់បង់ទ្រព្យច្រើន។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ០។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែខំប្រឹង ទើបអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយអ្នកគួរតែការពារសុខភាពអ្នកផ្ទះឲ្យបានល្អ ទើបមិនចំណាយច្រើនលើពេទ្យ។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអាចចាញ់បោកអ្នកដទៃងាយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែក្តាប់ឲ្យជាប់ស្ថានភាព ទើបបានផល។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកអាចទៅឆ្ងាយបាន ព្រោះទ្រព្យអាចចូលខ្លាំង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែរកមធ្យោបាយដើម្បីបង្កើនសមត្ថភាពរបស់អ្នក ទើបអាចបានផល។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយឲ្យតែអ្នកខំប្រឹង នឹងអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរចាយលុយផ្តេសផ្តាសឡើយ ទើបមិនមានទ្រព្យហូរខ្លាំង។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយគួរតែការពារទ្រព្យឲ្យជាប់ ទើបមិនមានចេញច្រើន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ១៕