ជំងឺឬសគឺជាការដុះសាច់នៅស្បែកមួយប្រភេទដែលច្រើនតែមើលទៅមិនមានអ្វីគ្រោះថ្នាក់ឡើយ ហើយអាចព្យាបាលដោយមិនបាច់ជួបពេទ្យទៀត។ ប៉ុន្តែពេលខ្លះ អ្នកគួរតែទៅជួបពេទ្យដែរដើម្បីសម្គាល់អំពីឬសនេះ។ យ៉ាងណាមិញ ខ្ញុំសូមណែនាំនូវអាការៈព្រមានខាងក្រោមនេះដើម្បីយល់ដឹងថា វាជាពេលវេលាដែលត្រូវទៅជួបពេទ្យហើយ៖

  • សង្ស័យថា ការលូតលាស់របស់ឬសនោះប្រហែលជាមិនមែនជាឬសពិតប្រាកដឡើយ
  • កំពុងតែមានដុះឬសនៅលើប្រដាប់ភេទ ឬមុខ
  • កើតឬសច្រើន ឬឬសនោះហូរឈាម ក្រហាយ រមាស់ ឬបង្កជាការឈឺចាប់
  • កំពុងតែមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬមានជំងឺទឹកនោមផ្អែម។ អ្នកមិនត្រូវកាត់ឬសនៅប្រអប់ជើងឡើយបើសិនជាអ្នកមានជំងឺទឹកនោមផ្អែម៕