នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកធ្វើអ្វីក៏ត្រូវតែប្រយ័ត្នដែរ ព្រោះសកម្មភាពរបស់អ្នកទាំងអស់បើមិនប្រយ័ត្នសុទ្ធតែអាចធ្វើឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់។ ដូចនេះតើអ្នកអាចប្រើទឹកអប់បានទេពេលដែលមានផ្ទៃពោះ?
នៅពេលដែលអ្នកកំពុងពរពោះ ប្រសិនជាអ្នកប្រើទឹកអប់ដែលមានក្លិនខ្លាំងពេក វានឹងអាចធ្វើឲ្យស្បែកអ្នកប្រតិកម្ម ដោយអាចធ្វើឲ្យអ្នករមាស់បាន ថែមទាំងអាចធ្វើឲ្យអ្នកមានអាការៈវិលមុខ ក្អក ឬឈឺក្បាលជាដើម។ ម្យ៉ាងទៀតវានឹងអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃដែលអាចធ្វើឲ្យគេប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងត្រចៀកទៀតផង។ ដូចនេះបើយកល្អចូលអ្នកកុំប្រើឲ្យសោះ តែបើអ្នកចង់ប្រើ អ្នកអាចទិញទឹកអប់សម្រាប់ស្ត្រីមានផ្ទៃពោះមកប្រើ ទើបវាមិនអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកបាន៕