ចែករំលែក
  • 33
  •  
  •  

តើអ្វីទៅហៅថាជំងឺគ្រុនឈាម?

ជំងឺគ្រុនឈាមគឺជាជំងឺដែលចម្លងដោយសត្វមូសខ្លា។ ចំពោះជំងឺគ្រុនឈាមកម្រិតស្រាលបណ្តាលអោយមានក្តៅខ្លួនខ្លាំង, ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ និងសន្លាក់។ ចំពោះទម្រង់ធ្ងន់ធ្ងរវិញគេហៅវាថា Dengue Hemorrhagic Fever ដែលបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរ, សម្ពាធឈាមថយចុះខ្លាំង និងស្លាប់បាន។

ជំងឺនេះភាគច្រើនកើតមានជាញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងកើត។

អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំងជំងឺមួយនេះ ប៉ុន្តែការបង្ការដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺធ្វើយ៉ាងណាកាត់បន្ថយកុំអោយមូសខាំ ជាពិសេសកន្លែងដែលមានចំនួនជំងឺគ្រុនឈាមច្រើន។

ពេលណាដែលសង្ស័យថាអ្នកមានជំងឺគ្រុនឈាម?

មនុស្សជាច្រើន ជាពិសេសកុមារ និងយុវវ័យប្រហែលជាមិនធ្លាប់មានរោគសញ្ញាក្នុងពេលកើតជំងឺគ្រុនឈាមកម្រិតស្រាលទេ។ ប៉ុន្តែរោគសញ្ញានឹងកើតឡើងនៅរយៈពេល ៤ ទៅ១០ថ្ងៃក្រោយពីត្រូវបានមូសមានជំងឺខាំរួច។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

រោគសញ្ញារបស់ជំងឺគ្រុនឈាមមានដូចជា៖

  • ក្តៅខ្លួនខ្លាំង
  • ឈឺក្បាល
  • ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
  • ឈឺនៅខាងក្រៅភ្នែក

អ្នកក៏ប្រហែលជាមានរោគសញ្ញាផ្សេងទៀតដូចជា៖

  • ចេញកន្ទួលក្រហមៗពេញខ្លួន
  • ក្អួត និងចង្អោរ
  • ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ

អ្នកជំងឺភាគច្រើនជាឡើងវិញក្នុងរយៈពេលមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ករណីខ្លះ រោគសញ្ញារបស់វានឹងកាន់តែធ្ងន់ធ្ងរ ហើយអាចគំរាមកំហែងដល់ជីវិតទៀតផង។ សរសៃឈាមច្រើនតែខូចខាត និងហូរឈាមចេញ ហើយចំនួននៃកោសិកាសម្រាប់ធ្វើអោយឈាមកកក៏ថយចុះផងដែរ ដូច្នេះវាអាចនឹងធ្វើអោយមាន៖

  • ការហូរឈាមចេញពីច្រមុះ និងមាត់
  • ឈឺពោះធ្ងន់ធ្ងរ
  • ក្អួតជាប់រហូត
  • ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
  • មានបញ្ហានៅសួត, ថ្លើម និងបេះដូង

[/expander_maker]

ជំងឺគ្រុនឈាមបង្កឡើងដោយសារអ្វី?

ជំងឺគ្រុនឈាមបណ្តាលមកពីវីរុសបង្កជំងឺគ្រុនឈាមមួយក្នុងចំណោមបួន ដែលចម្លងតាមរយៈមូសខ្លាខាំមនុស្ស។ នៅពេលមូសខាំមនុស្សម្នាក់ដែលមានជំងឺឬវីរុសបង្កជំងឺគ្រុនឈាម វីរុសនោះនឹងចូលទៅក្នុងសត្វមូសនោះ។ បន្ទាប់មកមូសនោះនឹងក្លាយទៅជាមូសផ្ទុកជំងឺ។ នៅពេលវាទៅខាំមនុស្សម្នាក់ទៀត វីរុសនឹងចូលទៅក្នុងចរន្តឈាមរបស់មនុស្សនោះដើម្បីបង្កជំងឺទៀត។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ក្រោយពីអ្នកជាសះស្បើយពីជំងឺគ្រុនឈាមហើយ អ្នកនឹងមានប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងវីរុសបង្កគ្រុនឈាមមួយប្រភេទដែលចម្លងជំងឺអ្នក ប៉ុន្តែមិនអាចប្រឆាំងនឹងវីរុសបីប្រភេទទៀតបានទេ។ ចំពោះកត្តាប្រឈមនឹងជំងឺគ្រុនឈាមបែបធ្ងន់ធ្ងរនឹងកើនឡើងខ្លាំងបើសិនជាអ្នកឆ្លងជំងឺគ្រុនឈាមលើកទីពីរ, ទីបី ឬទីបួនទៀត។

កត្តាប្រឈមមុខ

  • រស់នៅ ឬធ្វើដំណើរទៅកាន់តំបន់ត្រូពិច៖ ការរស់នៅក្នុងតំបន់ត្រូពិច និងត្រូពិចក្រោមជាពិសេសកន្លែងដែលមានការប្រឈមមុខខ្ពស់ដូចជាតំបន់អាស៊ីអាគ្នេយ៍ សុទ្ធតែធ្វើអោយអ្នកប្រឈមកាន់តែខ្លាំងនឹងវីរុសបង្កជំងឺគ្រុនឈាម។
  • ធ្លាប់មានជំងឺគ្រុនឈាមពីមុនមក៖​ ការដែលធ្លាប់ឆ្លងជំងឺគ្រុនឈាមពីមុនម្តងធ្វើអោយអ្នកកាន់តែប្រឈមខ្លាំងនឹងការមានរោគសញ្ញាធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះជាលើកទីពីរ ជាពិសេសកុមារតែម្តង។

[/expander_maker]

ធ្វើដូចម្តេចដើម្បីកុំអោយកើតជំងឺគ្រុនឈាម?

ចំពោះវ៉ាក់សាំងជំងឺគ្រុនឈាមកំពុងតែផលិត ប៉ុន្តែជាទូទៅគឺមិនអាចប្រើបាននៅឡើយទេ។ បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅកន្លែងណាមួយដែលមានជំងឺគ្រុនឈាមនោះ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារកុំអោយឆ្លងជំងឺគ្រុនឈាមគឺធ្វើយ៉ាងណាកុំអោយមូសដែលមានជំងឺខាំបាន។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅតំបន់ត្រូពិចដែលជាកន្លែងមានជំងឺគ្រុនឈាមនោះ អ្នកគួរតែធ្វើដូចខាងក្រោមនេះដើម្បីកុំអោយមូសខាំបាន៖

  • ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬដេកក្នុងមុង
  • កាត់បន្ថយការចេញក្រៅផ្ទះនៅពេលយប់ ជាពិសេសកន្លែងដែលមានមូសច្រើន
  • ស្លៀកសម្លៀកបំពាក់អាវវែងខោវែងដើម្បីបន្ថែមការការពារ ហើយក៏កុំភ្លេចពាក់ស្រោមជើងផង
  • ប្រើសារធាតុបណ្តេញមូស ជាពិសេសការដេកក្នុងមុងដែលជ្រលក់ថ្នាំតែម្តង។
  • កាត់បន្ថយជម្រកមូស៖ មូសដែលផ្ទុកជំងឺគ្រុនឈាមច្រើនតែរស់នៅក្នុង និងជុំវិញផ្ទះ ហើយវាក៏អាចបង្កើតកូនចៅនៅក្នុងរបស់ដែលអាចដក់ទឹកបានដែរ។ ដូច្នេះអ្នកគួរតែលុបបំបាត់របស់អស់ទាំងនេះដើម្បីកាត់បន្ថយចំនួនមូស។

[/expander_maker]

វិធីបញ្ជាក់ថាអ្នកមានជំងឺគ្រុនឈាម?

ការកំណត់រោគវិនិច្ឆ័យជំងឺគ្រុនឈាមអាចជារឿងមួយពិបាក ព្រោះសញ្ញារបស់វាងាយនឹងច្រឡំនឹងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនចាញ់ជាដើម។ ដូច្នេះគ្រូពេទ្យទំនងជាត្រូវសួរប្រវត្តិជំងឺ និងការធ្វើដំណើររបស់អ្នក ជាពិសេសរឿងទាក់ទងនឹងមូសខាំតែម្តង។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ជាច្រើនអាចរកឃើញអំណះអំណាងរបស់វីរុសបង្កជំងឺគ្រុនឈាមបាន ប៉ុន្តែលទ្ធផលច្រើនតែមកមិនទាន់ទេ ដូច្នេះត្រូវតែមានការសម្រេចចិត្តព្យាបាលអោយទាន់ពេលវេលាសិនទើបជាការល្អ។

[/expander_maker]

ពេលណាត្រូវទៅជួបគ្រូពេទ្យ

បើសិនជាអ្នកទើបតែទៅតំបន់ត្រូវបានគេដឹងថាផ្ទុះជំងឺគ្រុនឈាម ហើយអ្នកស្រាប់តែកើតអាការៈក្តៅខ្លួនភា្លមៗ យកល្អគួរតែទៅជួបពេទ្យពិនិត្យ និងព្យាបាលហើយ។

គ្រុនឈាមអាចសម្លាប់អ្នកដោយរបៀបណា?

មនុស្សភាគច្រើនដែលកើតជំងឺគ្រុនឈាមគឺមានអារម្មណ៍មិនល្អជាមួយនឹងការក្តៅខ្លួន ឈឺសាច់ដុំ តែវានឹងស្រួលបួលមកវិញទេ។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ករណីខ្លះ អ្នកជំងឺអាចនឹងមានការខូចខាតដល់ថ្លើម ចេញលឿង និងហូរឈាមចេញពីរាងកាយទៀតផង។ ថ្លើមអាចនឹងខ្សោយ ហើយអ្នកជំងឺចេះតែបន្តធ្លាក់ឈាម រហូតដល់ទៅជាស្យុក (សម្ពាធឈាមធ្លាក់ចុះខ្លាំង) ដែលករណីនេះនឹងធ្វើឲ្យសរីរាង្គជាច្រើនក្នុងរាងកាយខ្សោយ រហូតដល់អាចសម្លាប់អ្នកជំងឺបានតែម្តង។

[/expander_maker]

អ្នកអាចមានដំណោះស្រាយអ្វីនៅផ្ទះដើម្បីប្រឆាំងជំងឺគ្រុនឈាម?

    • ចៀសវាងការញ៉ាំអាហាររឹង៖ អ្នកគួរតែចៀសវាងការញ៉ាំអាហាររឹងរហូតដល់ជាពីជំងឺគ្រុនឈាម។ អ្នកអាចជំនួសវាវិញជាមួយនឹងការញ៉ាំទឹកឲ្យបានច្រើន ជាពិសេសទឹកផ្លែឈើតែម្តង។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

  • ទឹកក្រូចច្របាច់៖ វាគឺជាការព្យាបាលដោយខ្លួនឯងដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺគ្រុនឈាម។ វាសម្បូរទៅដោយវីតាមីន និងអង់ទីអុកស៊ីដង់ដែលធ្វើឲ្យវាក្លាយទៅជាការព្យាបាលបែបធម្មជាតិដ៏ល្អមួយលើរោគសញ្ញាជំងឺគ្រុនឈាម។

[/expander_maker]

គ្រូពេទ្យព្យាបាលជំងឺគ្រុនឈាមយ៉ាងដូចម្តេច?

ជំងឺគ្រុនឈាមមិនទាន់មានវិធីព្យាបាលណាមួយពិសេសនៅឡើយទេ។ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកជំងឺទទួលទានជាតិទឹកអោយបានច្រើន ដើម្បីកុំអោយខ្សោះជាតិទឹកពីការក្អួត និងក្តៅខ្លួនខ្លាំង។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ថ្នាំ Acetaminophen (Tylenol) អាចបញ្ចុះកម្តៅ និងបន្ថយការឈឺចាប់បាន។ ចូរចៀសវាងថ្នាំបំបាត់ការឈឺចាប់ណាដែលបង្កើនការហូរឈាមដូចជា ថ្នាំអាស្ពីរីន​, Ibuprofen (Advil, Motrin) និង Naproxen Sodium (Aleve) ។

បើសិនជាអ្នកមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវ៖

  • ព្យាបាលដោយថែទាំសុខភាពក្នុងមន្ទីរពេទ្យ
  • បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់
  • តាមដានសម្ពាធឈាម
  • បញ្ចូលឈាមដើម្បីជំនួសការបាត់បង់ឈាម៕

[/expander_maker]

 

 

មតិរបស់អ្នក

Please enter your comment!
Please enter your name here