ការត្រៀមខ្លួនសម្រាប់ការឆ្លុះពោះវៀន ប្រហែលជាមិនមែនជារឿងស្រួលឡើយ តែវាជារឿងមានតម្លៃដែលអ្នកត្រូវធ្វើ។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនទាក់ទងនឹងរបបអាហារដែលអ្នកគួរតមមុនពេលឆ្លុះពោះវៀនធំ៖
កាត់បន្ថយការញ៉ាំអាហារមានជាតិសរសៃឲ្យបានច្រើនថ្ងៃមុនពេលថ្ងៃឆ្លុះពោះវៀនមកដល់។ ចូរចៀសវាងគ្រាប់ធញ្ញជាតិ សណ្តែក និងផ្លែឈើគ្រាម
ចូរញ៉ាំតែទឹកធម្មតាមួយថ្ងៃមុនឆ្លុះពោះវៀន។ ប៉ុន្តែទឹកផ្លែឈើថ្លាៗ កាហ្វេខ្មៅ តែ ទឹកក្រូចកំប៉ុងថ្លាៗ និងភេសជ្ជៈកីឡា ជាទូទៅគឺអាចទទួលយកបាន
ចូរធ្វើការត្រៀមខ្លួនទៅតាមការណែនាំរបស់គ្រូពេទ្យ។ អ្នកអាចសុំគ្រូពេទ្យញ៉ាំភេសជ្ជម្សៅបាន ឬទឹកក្រូចឆ្មាបានដែរ
ចូរត្រៀមខ្លួនជាមួយនឹងការអង្គុយបន្ទោបង់ឲ្យបានយូរក្នុងបន្ទប់ទឹក។ ចូររៀបចំសៀវភៅ ទស្សនាវដ្តី ឬរបស់សម្រាប់អានឲ្យគ្រប់គ្រាន់។ ចូរប្រាកដថា អ្នកបានបន្ទោបង់អស់ៗហើយមុនពេលឆ្លុះពោះវៀន៕