ការឈឺចង្កេះគឺជាបញ្ហាញឹកញាប់បំផុតមួយដែលកើតឡើងលើមនុស្សគ្រប់គ្នា។ យោងទៅតាមស្ថិតិរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ប្រជាជនប្រហែល ៨០ភាគរយមានបញ្ហានេះក្នុងពេលវេលាណាមួយក្នុងជីវិតរបស់ពួកគេ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញនូវកត្តាប្រឈមមុខមួយចំនួន៖
អាយុកាន់តែច្រើន។ សញ្ញាដំបូងនៃការឈឺចង្កេះច្រើនតែកើតឡើងនៅចន្លោះអាយុ ៣០ ទៅ ៥៩ឆ្នាំ ហើយការប្រឈមមុខនឹងកើនឡើងនៅពេលអាយុកាន់តែច្រើនជាងនេះ
ជាមនុស្សមានស្ថានភាពរូបរាងកាយមិនល្អ
មានផ្ទៃពោះ
ឡើងទម្ងន់លឿនពេក ឬជាមនុស្សធាត់ ឬធាត់ជ្រុល
មានហ្សែនត្រៀមនឹងឈឺខ្នង
កំពុងបំពេញការងារនៅកន្លែងធ្វើការដែលតម្រូវឲ្យលើករបស់ធ្ងន់ៗ ឬធ្វើការនៅការិយាល័យដែលមានកៅអីអង្គុយខ្វះការទ្រទ្រង់ដល់ខ្នង
កំពុងតែបាក់ទឹកចិត្ត ថប់អារម្មណ៍ ឬជំងឺផ្សេងៗទៀតដែលកាន់តែធ្វើឲ្យការឈឺចាប់កាន់តែធ្ងន់ទៅៗ៕