ពណ៌នៃស្រោមខ្នើយបើអ្នកជ្រើសរើសត្រូវទៅតាមឆ្នាំរបស់អ្នក នោះអ្នកនឹងងាយទទួលបានលាភសំណាងផ្សេងៗគួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់អ្នកប្រចាំថ្ងៃ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីពណ៌នៃស្រោមខ្នើយដែលឆ្នាំម្សាញ់ រការ និងឆ្លូវគួរតែប្រើ។ តើមានពណ៌អ្វីទៅ?
នៅពេលដែលអ្នកកើតនៅឆ្នាំទាំង៣ខាងលើនេះ អ្នកគួរតែទិញស្រោមខ្នើយដែលមានពណ៌លឿងស្រដៀងនឹងពណ៌រោមរបស់សត្វក្ងាន។ បន្ទាប់មកអ្នកអាចដាក់គុជពណ៌សថ្លាមួយចូលទៅក្នុងនោះបាន នោះវានឹងអាចធ្វើឲ្យអ្នកមានខួរក្បាលជ្រះស្រលះ លាភសំណាងអ្នកក៏កើនឡើងដូចគ្នាដែរ។ ដូចនេះ អ្នកនឹងមិនឈឺក្បាលនឹងសេដ្ឋកិច្ចក្នុងគ្រួសារឡើយ ដោយអាចរស់នៅបានយ៉ាងសុខស្រួល ដោយគ្មានទុក្ខកង្វល់នោះទេ។ អ្នកអាចសាកល្បងប្រើវិធីនេះបាន ដើម្បីអាចកាត់បន្ថយសម្ពាធបានខ្លះ៕