ទំនាក់ទំនងរវាងឳពុកម្តាយគឺអាចសម្រេចចរឹតរបស់កូនបាន មានន័យថាឳពុកម្តាយបែបណានឹងអាចចិញ្ចឹមចេញកូនបែបនោះ។ ដូចនេះតើឳពុកម្តាយដែលស្រឡាញ់គ្នាខ្លាំង ហើយមិនសូវឈ្លោះប្រកែកគ្នា អាចទទួលបានកូនដែលមានចរឹតបែបណានោះ?

នៅពេលដែលអ្នកស្រឡាញ់គ្នាខ្លាំង ហើយអ្នកមិនសូវមានជំលោះជាមួយគ្នា ដោយអាចធ្វើឲ្យគ្រួសារអ្នកមានសុភមង្គល ហើយប្រកបដោយសន្តិភាព នោះមានន័យថាអ្នកអាចផ្តល់គ្រួសារដ៏កក់ក្តៅមួយឲ្យកូន គ្រួសារដែលមានបរិយាកាសល្អ។ ដូចនេះកូនអ្នកនឹងអាចមានចរឹតរួសរាយ ស្រឡាញ់សន្តិភាព មិនចូលចិត្តអំពើហឹង្សាឡើយ ហើយដោយសារតែទំនាក់ទំនងអ្នកទាំងពីរល្អ ដូចនេះកូនអ្នកនឹងអាចជឿជាក់ចំពោះស្នេហា និងអាពាហ៍ពិពាហ៍។ លុះដល់ពេលគេធំពេញវ័យ គេក៏អាចកសាងគ្រួសារមួយដែលមានសុភមង្គលដូចគ្នាដែរ ដោយរស់នៅយ៉ាងចុះសម្រុងគ្នាតែម្តង៕