ពោះអ្នកចាប់ផ្តើមធំពីមួយថ្ងៃទៅមួយថ្ងៃហើយនៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះចាប់ពី៧ទៅ៨ខែ ហើយកូនក្នុងផ្ទៃក៏កាន់តែធំដែរ។ ដូចនេះតើអ្នកគួរតែប្រើវិធីអប់រំបែបណានៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលនេះ?
នៅពេលដែលអ្នកពរពោះបានពី៧ទៅ៨ខែ អ្នកអាចជួយកូនក្នុងផ្ទៃឲ្យហាត់ប្រាណបាន។ ម្យ៉ាងទៀតអ្នក និងស្វាមីគួរតែនិយាយជាមួយកូនក្នុងផ្ទៃឲ្យបានច្រើនជាងមុន ដោយអ្នកអាចនិយាយរឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលកើតឡើងនៅជុំវិញខ្លួនឲ្យកូនស្តាប់បាន ហើយអ្នកក៏អាចតែងតែប្រាប់កូនបានថាកូនកំពុងតែជិតកើតចេញមកហើយ ជាងនេះទៅទៀតអ្នកអាចនិយាយប្រាប់កូនថា គេនឹងអាចកើតនៅក្នុងគ្រួសារមួយដែលមានសុភមង្គល មិនចេះឈ្លោះប្រកែកគ្នា ថែមទាំងជាគ្រួសារដែលមានភាពសប្បាយរីករាយ និងមានសាមគ្គីភាពទៀតផង៕