ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់២ដែលអ្នកគួរតែកែចោលបើអ្នកចង់បានស្បែកដែលសស្អាត។ តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែកែចោលទម្លាប់រស់នៅមិនល្អ ព្រោះនៅពេលដែលរស់នៅមិនប្រក្រតី នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នកយ៉ាងងាយ។ ដូចនេះ នៅពេលដែលអ្នកចេញក្រៅ អ្នកគួរតែមានទម្លាប់លាបឡេការពារកម្តៅថ្ងៃមុននឹងចេញពីផ្ទះ។ ម្យ៉ាងទៀត អ្នកគួរតែកាន់ឆ័ត្រផងដែរ ព្រោះបើកម្តៅថ្ងៃជះលើមុខខ្លាំងពេក នឹងអាចធ្វើឲ្យអ្នកកើតមានស្នាមអ៊ុចខ្មៅ ហើយបំផ្លាញស្បែកយ៉ាងងាយ។ ជាពិសេស អ្នកគួរតែចៀសពីការញ៉ាំថ្នាំផ្តេសផ្តាស ព្រោះថ្នាំទាំងនោះអាចបំផ្លាញស្បែកអ្នកដោយមិនដឹងខ្លួន។ អ្នកគួរតែចូលគេងពីព្រលឹម ដោយមិនគួរចូលគេងយប់ជ្រៅឡើយ ទើបអាចជួយការពារស្បែកអ្នកបាន។
  2. ចំណែករបបអាហារវិញ អ្នកក៏គួរតែកែចោលរបបអាហារមិនល្អដែរ ដោយពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមច្រើន ព្រមទាំងវីតាមីនជាច្រើនទៀត ដើម្បីជួយការពារស្បែកអ្នកឲ្យមានលក្ខណៈតឹង ស និងម៉ត់រលោង។ ជាពិសេស អាហារដែលមានវីតាមីនE អាចជួយពន្យារភាពចាស់របស់អ្នក។ ចំណែកវីតាមីនAវិញ អាចជួយការពារស្បែកអ្នកមិនងាយប្រែជាគ្រើមឡើយ។ ដូចនេះ ទម្លាប់២នេះ អ្នកគួរតែកែមកជាទម្លាប់ល្អវិញ ទើបអាចការពារស្បែកអ្នកឲ្យមានសុខភាពល្អ៕