តេស្ត Pap គឺជាការពិនិត្យមើលការប្រែប្រួលទាំងឡាយទៅលើកោសិកាជាច្រើនរបស់មាត់ស្បូន ដើម្បីរកមើលមហារីកមាត់ស្បូន ឬជំងឺទាំងឡាយណាដែលអាចនាំឲ្យកើតជាមហារីក។ តេស្ត Pap នេះគួរតែចាប់ផ្តើមធ្វើនៅអាយុ ២១ឆ្នាំ។ ទម្លាប់ធ្វើតេស្តមួយនេះត្រូវបានណែនាំឲ្យធ្វើជារៀងរាល់បីឆ្នាំលើស្រ្តីអាយុ ២១ ទៅ ៦៥ឆ្នាំ។ សម្រាប់ស្រ្តីអាយុ ៣៩ ទៅ ៦៥ឆ្នាំ ដែលធ្លាប់ឃើញលទ្ធផលធម្មតា និងឃើញលទ្ធផល HPV អវិជ្ជមាន គួរតែធ្វើឡើងវិញក្នុងរយៈពេល ៥ឆ្នាំក្រោយ។ 

វាគឺជាវិធីសាស្រ្តធ្វើតេស្តដ៏ល្អបំផុតដើម្បីរកមើលករណីជំងឺត្រៀមមហារីកមាត់ស្បូន។ បើសិនជារកឃើញលឿន ជំងឺនេះអាចព្យាបាលជា។ 

តើខ្ញុំត្រូវការធ្វើតេស្តនេះទៀតទេបើសិនជាខ្ញុំរ៉ាំងរដូចហើយ?

ទោះបីជាអ្នករ៉ាំងរដូវហើយហើយក៏ដោយ អ្នកគួរតែបន្តធ្វើតេស្តនេះទៀត។ ស្រ្តីដែលធ្លាប់កាត់ស្បូនចោលទាំងអស់ដោយសារតែមិនមានជំងឺមហារីក និងមិនធ្លាប់មានប្រវត្តិរកឃើញតេស្តនេះមានត្រៀមមហារីក ប្រហែលជាអាចឈប់ធ្វើតេស្តនេះទៀតបាន។ ការពិនិត្យក៏ប្រហែលជាឈប់ធ្វើដែរនៅពេលអាយុដល់ ៦៥ ទៅ ៧០ឆ្នាំហើយបើសិនជាស្រ្តីធ្លាប់ធ្វើតេស្តនេះឃើញលទ្ធផលធម្មតាយ៉ាងហោចណាស់បីដងជាប់ៗគ្នា ហើយមិនឃើញអ្វីខុសធម្មតាកាលពី ១០ឆ្នាំមុនទេ។ 

តើខ្ញុំគួរតែធ្វើតេស្ត Pap Smear នេះញឹកញាប់ប៉ុណ្ណាទៅក្រោយពីរ៉ាំងរដូវហើយបែបនេះ?

អ្នកធ្វើតេស្ត Pap នេះជារៀងរាល់បីឆ្នាំម្តងបើសិនជាអ្នកមានការពិតនៃរឿងទាំងពីរខាងក្រោមនេះក្នុងខ្លួន៖

  1. ធ្លាប់មានលទ្ធផលធ្វើតេស្តនេះ ធម្មតារយៈពេលបីឆ្នាំជាប់គ្នា
  2. មិនមានប្រវត្តិបានលទ្ធផលថាត្រៀមមហារីក មិនមានវត្តមានការបង្ករោគ HIV មិនមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងមិនមានប្រវត្តិប៉ះពាល់នឹង Diethystilbestrol។ 

ស្រ្តីដែលប្រឈមខ្ពស់នឹងមហារីកប្រហែលជាត្រូវការធ្វើតេស្ត Pap នេះញឹកញាប់បន្តិច។ គ្រូពេទ្យអាចណែនាំថាអ្វីទៅដែលល្អបំផុតសម្រាប់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង