ការគេងថ្ងៃ ឬគេងមួយស្របក់ គឺជារឿងសំខាន់សម្រាប់ការលូតលាស់របស់ទារក ហើយពួកគេក៏អាចផ្តល់ពេលវេលាសម្រាកដល់ឪពុកម្តាយពួកគេដែរ។ ប៉ុន្តែសួរថា តើពេលណាដែលត្រឹមត្រូវសម្រាប់កូនគេងថ្ងៃ ដើម្បីកុំឲ្យរំខានដល់ការគេងរបស់ពួកគេនៅពេលយប់? យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរដាក់ឲ្យកូនគេងពេលគេងងុយ ប៉ុន្តែចូរកុំឲ្យគេអស់កម្លាំងពេកអីព្រោះវាអាចធ្វើឲ្យពួកគេពិបាកគេងលក់បាន
- ចូរសង្កេតមើលសញ្ញានៃការងងុយគេងដូចជា ការញីភ្នែក ធ្វើមុខរញ៉ាំរញ៉ូវ ឬងងុយគេងតែម្តង។ ចូរឲ្យកូនតូចគេងរយៈពេល ៣០នាទី។
- ចូរបង្កើតកាលវិភាគគេងថ្ងៃផង។ ចូររៀបចំកាលវិភាគនេះដោយផ្អែកទៅលើសញ្ញាងងុយគេងរបស់ក្មេង
- ចូរបង្កើតនូវទម្លាប់ស្រួលមួយលើការគេង ដោយដូចនូវអ្វីដែលអ្នកធ្វើសម្រាប់ការគេងពេលយប់របស់គេដែរ។ វាអាចជាការអានសៀវភៅ ស្តាប់ចម្រៀងស្រទន់ ឬសម្លេងពណ៌សដើម្បីជួយឲ្យក្មេងងងុយគេង
- ចូរស្វែងយល់នូវអ្វីដែលមានប្រសិទ្ធភាពសម្រាប់កូនអ្នក។ បើសិនជាការគេងរយៈពេលយូរ ឬក្រគេងប៉ះពាល់ដល់ការគេងពេលយប់របស់គេនោះ ចូរកាត់បន្ថយមកខ្លីវិញ ឬចាប់ផ្តើមឲ្យគេឆាប់គេងថ្ងៃបន្តិច។ ចូរព្យាយាមមានភាពបត់បែន និងធ្វើទៅតាមអ្វីដែលទារកត្រូវការផង៕