ការឈឺចង្កេះគឺជាបញ្ហាញឹកញាប់បំផុតមួយដែលកើតឡើងលើមនុស្សគ្រប់គ្នា។ យោងទៅតាមស្ថិតិរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ប្រជាជនប្រហែល ៨០ភាគរយមានបញ្ហានេះក្នុងពេលវេលាណាមួយក្នុងជីវិតរបស់ពួកគេ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញនូវកត្តាប្រឈមមុខមួយចំនួន៖
- អាយុកាន់តែច្រើន។ សញ្ញាដំបូងនៃការឈឺចង្កេះច្រើនតែកើតឡើងនៅចន្លោះអាយុ ៣០ ទៅ ៥៩ឆ្នាំ ហើយការប្រឈមមុខនឹងកើនឡើងនៅពេលអាយុកាន់តែច្រើនជាងនេះ
- ជាមនុស្សមានស្ថានភាពរូបរាងកាយមិនល្អ
- មានផ្ទៃពោះ
- ឡើងទម្ងន់លឿនពេក ឬជាមនុស្សធាត់ ឬធាត់ជ្រុល
- មានហ្សែនត្រៀមនឹងឈឺខ្នង
- កំពុងបំពេញការងារនៅកន្លែងធ្វើការដែលតម្រូវឲ្យលើករបស់ធ្ងន់ៗ ឬធ្វើការនៅការិយាល័យដែលមានកៅអីអង្គុយខ្វះការទ្រទ្រង់ដល់ខ្នង
- កំពុងតែបាក់ទឹកចិត្ត ថប់អារម្មណ៍ ឬជំងឺផ្សេងៗទៀតដែលកាន់តែធ្វើឲ្យការឈឺចាប់កាន់តែធ្ងន់ទៅៗ៕