រឿងមួយដំបូងគេដែលម្តាយគួរតែធ្វើដើម្បីការពារទារកក្នុងផ្ទៃពីការបង្ករោគដ៏ធ្ងន់ធ្ងរនោះ ក៏មានមេរោគ Group B Strep ដែរ។ ដូច្នេះដើម្បីការពារបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរយល់ដឹងអំពីការប្រឈមមុខធ្ងន់ធ្ងរនៃមេរោគ Group B Strep។ បើសិនជាវាឆ្លងចូលទៅទារកក្នុងពេលកើត ផលវិបាកអាចនឹងក្លាយទៅជាធ្ងន់ធ្ងរ ហើយពេលខ្លះ អាចធ្វើឲ្យទារកស្លាប់បានថែមទៀត
- គ្រូពេទ្យគួរតែធ្វើតេស្តរកមើលមេរោគ Group B Strep នៅពេលដែលអ្នកមានផ្ទៃពោះពី ៣៥ ទៅ៣៧សប្តាហ៍។ បើសិនជាអ្នកមិនបានធ្វើតេស្តនេះទេ ចូរស្វែងរកសេវានេះទៅ
- ចូរពិគ្រោះជាមួយគ្រូបេទ្យបើសិនជាលទ្ធផលចេញមកវិជ្ជមាន។ អ្នកប្រហែលជាត្រូវបានគ្រូពេទ្យចេញថ្នាំផ្សះឲ្យប្រើដើម្បីការពារកូន ដូច្នេះ ចូរប្រាកដថា អ្នកបានប្រាប់ទៅគ្រូពេទ្យផងបើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ីជាមួយនឹងថ្នាំផ្សះប្រភេទ Penicillin ឬ ថ្នាំផ្សះផ្សេងៗទៀត
- បើសិនជាអ្នកមិនធ្លាប់ធ្វើតេស្តទេ ហើយឆាប់សម្រាលកូនទៀត ចូរសួរគ្រូពេទ្យទៅថា តើអ្នកគួរតែប្រើថ្នាំផ្សះឬអត់៕