ចែករំលែក
  • 13
  •  
  •  

យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Sun បានឲ្យដឹងថា អ្នកដែលកើតមកដោយការមានផ្ទៃពោះបែបសិប្បនិមិត្តចាប់ពី ៦ដងឡើងទៅទំនងជាងាយនឹងគ្រោះថ្នាក់ខ្លាំងដោយសារតែលើសសម្ពាធឈាមណាស់។ សេចក្តីនេះរាយការណ៍នេះកើតឡើងក្រោយពី មានការចុះផ្សាយរបស់ការសិក្សាថ្មីមួយរបស់ប្រទេសស្វីស ដែលពិនិត្យមើលថា តើមានមនុស្សប៉ុន្មាននាក់ដែលមានមានផ្ទៃពោះហើយ មានការប៉ះពាល់ដល់សុខភាពពួកគេនៅថ្ងៃក្រោយទៀត។ 

ការសិក្សានេះបានពិនិត្យទៅលើមនុស្សវ័យក្មេងចំនួន ៥៤នាក់ នៅអាយុវ័យកណ្តាល ទៅវ័យជ្រែកណ្តាល ដែលមានផ្ទៃពោះតាមរយៈការប្រើបច្ចេកវិទ្យាជំនួយ ឬហៅថាមានផ្ទៃពោះបែបសិប្បនិមិត្ត។ ក្រុមទាំងនេះរួមមានទាំងអ្នកមានផ្ទៃពោះដោយ IVF ព្រមទាំង Intracytoplasmic Sperm Injection (ICSI)។ ICSI គឺជាវិធីសាស្រ្តស្រដៀងគ្នានឹង IVF ដែរ ហើយច្រើនតែប្រើប្រាស់នៅពេលបុរសកំពុងតែមានបញ្ហានៃការមានកូន។ បន្ទាប់មក គេបានប្រៀបធៀបក្រុមទាំងនេះជាមួយនឹងមនុស្សដែលគេជ្រើសរើសក្នុងវ័យដូចគ្នាដែលមានកូនដោយធម្មជាតិ។ 

នៅពេលអ្នកស្រាវជ្រាវពិនិត្យទៅលើការពិនិត្យសុខភាពជាច្រើនទាក់ទងនឹងបេះដូង និងរបត់ឈាមរត់ ពួកគេបានរកឃើញថា ក្រុមទាំងពីរនេះមានកម្រិតម៉ូលេគុលឈាមជាប់ទាក់ទងនឹងសុខភាពបេះដូងស្រដៀងគ្នា ហើយក៏មានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ស្រដៀងគ្នាដែរ។ យ៉ាងណាមិញ អ្នកដែលមានផ្ទៃពោះដោយ IVF ឬ ICSI មានសញ្ញាដំបូងគេនៃភាពចាស់របស់សរសៃឈាម។ ពួកគេក៏មានសម្ពាធឈាមខ្ពស់ជាងមនុស្សវ័យក្មេងដែលមានផ្ទៃពោះដោយធម្មជាតិបន្តិចដែរ។ ការសិក្សាដែលតាមដានទៅលើអ្នកធ្លាប់មានផ្ទៃពោះដោយវីធីសិប្បនិមិត្ត IVF និងវិធីសាស្រ្តស្រដៀងគ្នាដែរនោះគឺជារឿងសំខាន់ ព្រោះថាបច្ចេកវិទ្យាទាំងនេះនៅតែជារឿបថ្មី ហើយយើងមិនបានដឹងថា តើវាប៉ះពាល់ដល់មនុស្សយើងពេញមួយជីវិតឬអត់ឡើយ។ យ៉ាងណាមិញ នេះគឺជាការសិក្សាដ៏តូចមួយ ដូច្នេះយើងមិនអាចនិយាយាទូទៅបានថា មនុស្សគ្រប់គ្នាសុទ្ធតែប្រើវិធីសាស្រ្តនេះដើម្បីមានផ្ទៃពោះឡើយ។ 

របបអាហារ របៀបរស់នៅ និងការជក់បារីទំនងជាមានឥទ្ធិពលខ្លាំងជាងទៅលើសម្ពាធឈាម និងសុខភាពបេះដូងអ្នក៕ 

មតិរបស់អ្នក

Please enter your comment!
Please enter your name here