ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលឆ្នាំជូត ឆ្លូវ និងខាលមិនគួរជ្រើសរើសជាគូស្រករ។ តើមាននរណាខ្លះទៅ?

ឆ្នាំជូត

អ្នកដែលកើតនៅឆ្នាំជូត គួរតែចៀសវាងកុំរៀបការជាមួយអ្នកដែលកើតនៅឆ្នាំឆ្លូវ។ គេជាមនុស្សដែលធ្វើអ្វីគិតតែខ្លួនឯង ហើយប្រកាន់តែគំនិតខ្លួន។ ទោះបីជាអ្នកល្អចំពោះគេយ៉ាងណាក៏ដោយ ក៏គេមើលមិនឃើញដែរ​។

ឆ្នាំឆ្លូវ

អ្នកដែលអ្នកមិនគួររៀបអាពាហ៍ពិពាហ៍ជាមួយ មានដូចជា អ្នកដែលកើតនៅឆ្នាំខាល និងមមែ។ អ្នកដែលកើតនៅឆ្នាំខាល ជាមនុស្សដែលពុំសូវនិយាយហេតុផលឡើយ ជាហេតុដែលធ្វើឲ្យអ្នកដែលកើតនៅឆ្នាំឆ្លូវពុំសូវអាចរស់នៅជាមួយយូរបានឡើយ។ ចំណែកអ្នកដែលកើតនៅឆ្នាំមមែ ជាមនុស្សដែលទុកខ្លួនឯងជាធំ។ អ្នកដែលកើតនៅឆ្នាំឆ្លូវនេះ ជាមនុស្សដែលពុំសូវនិយាយច្រើន ជាហេតុដែលអាចធ្វើឲ្យអ្នកទាំងពីរគ្មានពាក្យនិយាយជាមួយគ្នាក្រោយរៀបការរួច។

ឆ្នាំខាល

អ្នកដែលអ្នកមិនគួររៀបការជាមួយគឺឆ្នាំខាលគ្នាឯង។ ប្រសិនជាអ្នកទាំងពីរសុទ្ធតែឆ្នាំខាល នោះវានឹងអាចឆុងគ្នាបាន ដោយធ្វើឲ្យអ្នករស់នៅមិនសូវចុះសម្រុងគ្នាឡើយ ថែមទាំងអាចធ្វើឲ្យអ្នកពិបាកក្នុងការរកស៊ីទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងពេលដែលជ្រើសរើសគូស្រករម្តងៗ ទើបមិនប៉ះពាល់ដល់លាភសំណាងអ្នក៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង