នៅពេលដែលអ្នកឈានដល់វ័យក្រោយ២០ឆ្នាំ អ្នកគួរតែធ្វើរឿងទាំង១០នេះដើម្បីកែប្រែអនាគតអ្នកឲ្យកាន់តែភ្លឺស្វាងជាងមុន។ តើមានអ្វីខ្លះទៅ?
រៀនចេះស្រឡាញ់ខ្លួនឯង
នៅពេលដែលអ្នករឿងចេះស្រឡាញ់ខ្លួនឯង ទើបអ្នកអាចសម្រេចបំណងប្រាថ្នាអ្នកគ្រប់បែបយ៉ាង ព្រោះអ្នកមិនខ្លាចភាពលំបាក ហើយសម្រុកទៅមុខជានិច្ច។ ម្យ៉ាងទៀតនៅពេលដែលអ្នកជួបនឹងរឿងលំបាកក៏អ្នកចេះលួងខ្លួនឯងដែរ នោះអ្នកនឹងអាចរស់នៅបានកាន់តែល្អ។
រឿងចេះតុបតែងខ្លួន
អ្នកត្រូវតែរឿងចេះតុបតែងខ្លួន ទើបអ្នកដទៃអាចមើលឃើញអ្នក ព្រោះនៅពេលដែលគេជួបអ្នកដំបូង គេសង្កេតពីរូបរាងអ្នកមុន មិនមែនចិត្តទេ ដូចនេះអ្នកត្រូវតែមានរូបរាងស្អាត ហើយក៏ត្រូវតែមានចិត្តស្អាតដូចគ្នា ទើបមានអ្នកស្រឡាញ់អ្នកច្រើន។
ត្រូវតែហាត់ប្រាណ
ការហាត់ប្រាណនេះគឺជាទង្វើដែលអាចជួយអ្នកឲ្យរក្សារូបរាងដ៏ស្អាតរបស់អ្នកបាន ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។
ត្រូវតែរៀនសូត្រ
ការរៀនសូត្រនេះបើនិយាយចំពោះមនុស្សស្រីគឺសំខាន់ណាស់ ព្រោះវាអាចកែប្រែអនាគតអ្នកបាន ថែមទាំងអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ទៀតផង។
រៀនតន្ត្រី
ក្រៅពីការរៀនសូត្រមុខវិជ្ជាផ្សេងៗ អ្នកក៏អាចរៀនរាំ រៀនហាត់យូហ្កា ឬរៀនលេងឧបករណ៍តន្ត្រីមួយចំនួន ដើម្បីធ្វើឲ្យជីវិតអ្នកពោរពេញទៅដោយភាពសប្បាយរីករាយបាន។
ដើរកំសាន្ត
អ្នកអាចតែងតែដើរកំសាន្តទៅកន្លែងផ្សេងៗបាន មិនត្រូវនៅតែក្នុងផ្ទះ ឬកន្លែងធ្វើការឡើយ ព្រោះនៅពេលដែលអ្នកដើរទៅក្រៅច្រើន អ្នកនឹងអាចមើលឃើញពិភពលោកដ៏ស្អាត ហើយវាក៏អាចផ្តល់កម្លាំងចិត្តដល់អ្នកដែរ។
ជឿជាក់ស្នេហា
ទោះបីជាស្នេហាមិនមែនដូចជាក្នុងរឿងនិទានក៏ដោយ ក៏អ្នកអាចសាកល្បងជឿជាក់ដែរ ទោះបីជាចុងក្រោយអ្នកអាចដើរដល់ផ្លូវបំបែក ប៉ុន្តែអ្នកអាចទទួលបានបទពិសោធន៍ដ៏ល្អមួយ នោះអ្នកអាចរៀនសូត្រតាមបទពិសោធន៍ទាំងនោះបាន។
រៀនចេះគ្រប់គ្រងលុយកាក់
អ្នកត្រូវតែរៀនចេះសន្សំប្រាក់ទុក ដោយមិនត្រូវចាយផ្តេសផ្តាសទេ ទើបអ្នកមានលុយគ្រប់គ្រាន់សម្រាប់សម្រេចបំណងប្រាថ្នារបស់អ្នកបាន។
មិនខ្លាចបរាជ័យ
បើអ្នកចង់ធ្វើរឿងអ្វីមួយ អ្នកមិនត្រូវខ្លាចនោះទេ អ្នកត្រូវតែធ្វើ ទោះបីជាបរាជ័យក៏ដោយ ក៏អ្នកអាចរៀនសូត្រពីកំហុសទាំងនោះ នោះអ្នកនឹងអាចកែប្រែកាន់តែល្អជាងមុន។
រាប់អានជាមួយមិត្តឆ្នើម
នៅពេលដែលអ្នកមានមិត្តភក្តិឆ្នើមៗមួយចំនួន នោះគេនឹងអាចជួយអ្នកបាននៅពេលដែលអ្នកត្រូវការជំនួយពីគេ៕