កាលពីអត្ថបទមុនយើងខ្ញុំបានរៀបរាប់ប្រាប់អ្នកពីរបៀបអប់រំមួយចំនួនដែលអ្នកគួរតែផ្តល់ឲ្យទារកក្នុងផ្ទៃនៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះចាប់ពី៥ទៅ៦ខែរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងបន្តប្រាប់អ្នកពីអ្វីដែលអ្នកគួរតែផ្តល់ឲ្យកូនក្នុងផ្ទៃនៅពេលដែលអ្នកមានផ្ទៃពោះចាប់ពី៦ទៅ៧ខែវិញម្តង។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកឈានដល់ដំណាក់កាលនេះ អ្នកគួរតែនិយាយរឿងនិទានរបៀបពណ៌នាប្រាប់កូន ដោយអ្នកអាចលើកយកទិដ្ឋភាពមួយចំនួនដែលអ្នកបានឃើញមករៀបរាប់ប្រាប់កូន ឬអ្នកអាចប្រាប់កូនពីរូបរាង ពណ៌សំបុរ ឬសកម្មភាពរបស់សត្វមួយចំនួនមកនិយាយប្រាប់កូនក៏បានដែរ នោះខួរក្បាលកូននឹងចាប់ផ្តើមចាប់យកបណ្តើរៗ។ ចំណែកឯស្វាមីវិញ អ្នកគួរតែឧស្សាហ៍កំដរប្រពន្ធអ្នកដើរលេងតាមសួនច្បារ ធ្វើលំហាត់ប្រាណមួយចំនួន ស្តាប់តន្ត្រី មើលទូរទស្សន៍ ជួបមិត្តភក្តិ ឬលេងល្បែងមួយចំនួនដែលមានភាពងាយស្រួល ហើយពុំមានគ្រោះថ្នាក់ ដើម្បីឲ្យប្រពន្ធអ្នកអាចបន្ធូរអារម្មណ៍បាន ថែមទាំងអាចបង្កើនភាពសប្បាយរីករាយទៀតផង នោះប្រពន្ធអ្នកនឹងមិនសូវមានអារម្មណ៍តានតឹង ហើយគិតច្រើននោះទេ ដោយសារតែមានអ្នកនៅកំដរគេ៕