ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយថែរក្សាសុខភាពអ្នកពេលដែលអ្នកចូលគេងយប់ជ្រៅ ដោយធ្វើឲ្យអត្រាគ្រោះថ្នាក់ថយមកត្រឹមទាបបំផុត។ តើមានអ្វីខ្លះទៅ?

1.    ប្រសិនជាអ្នកត្រូវរវល់ដល់ពាក់កណ្តាលយប់ អ្នកគួរតែរកពេលគេងមុននឹងចំនួនបន្តិចជាមុនសិន ទើបអាចជួយទប់សុខភាពអ្នកមិនឲ្យងាយបាក់។

2.    អ្នកគួរតែញ៉ាំអាហារដែលមានផ្ទុកពពួកវីតាមីនB ព្រោះអាហារដែលមានវីតាមីនមួយនេះ អាចជួយធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់ ព្រមទាំងអាចជួយរក្សាអារម្មណ៍អ្នកបានស្ងប់ទៀតផង។ ដូចនេះ អ្នកនឹងមិនងាយមានអារម្មណ៍តឹងតែងឡើយ ថែមទាំងមិនសូវប៉ះពាល់ដល់សុខភាពអ្នកផងដែរ។

3.    ប្រសិនជាអ្នកឃ្លាននៅពេលដែលអ្នកចូលគេងយប់ជ្រៅ អ្នកមិនគួរពិសារអាហារបំពងខ្លាញ់ និងអាំងឡើយ ព្រោះអាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំងណាស់ ដោយធ្វើឲ្យពិបាករំលាយជាដើម។ ដូចនេះ អ្នកអាចបរិភោគបន្លែ និងផ្លែឈើជំនួសបាន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។

4.    អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើនប្រសិនជាអ្នកចូលគេងយប់ជ្រៅ ព្រោះទឹកនេះ អាចជួយថែរក្សាបានទាំងសុខភាព និងសម្រស់របស់អ្នកព្រមគ្នា ដោយមិនធ្វើឲ្យស្បែកអ្នកស្ងួតព្រោះតែការចូលគេងយប់ជ្រៅនេះឡើយ។

5.    ចុងក្រោយអ្នកគួរតែងើបឡើងមកធ្វើចលនានៅរៀងរាល់មួយទៅពីរម៉ោងម្តង ដោយមិនគួរអង្គុយធ្វើការជាប់មិនងើបឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ឲ្យត្រឹមទាបបំផុត៕