មនុស្សម្នាក់ៗសុទ្ធតែមានជាតិពុលក្នុងខ្លួន ហើយជាតិពុលទាំងនេះបើអ្នកមិនបញ្ចេញចេញមកក្រៅ សុខភាពអ្នកនឹងកាន់តែទ្រុឌទ្រោមទៅៗ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចបញ្ចេញបាន?

1. បើអ្នកចង់បញ្ចេញជាតិពុលចេញពីសួតអ្នក អ្នកអាចក្រោកពីព្រលឹម ហើយរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើចលនាដកដង្ហើម ដោយអ្នកត្រូវតែដកដង្ហើមឱ្យវែងហើយលើកស្មាទាំងពីរឡើងទៅលើ បន្ទាប់មកក្អកបន្តិច ទើបទម្លាក់ស្មាចុះក្រោម ហើយបញ្ចេញខ្យល់តាមច្រមុះមកវិញ។ អ្នកត្រូវតែព្យាយាមធ្វើចលនានេះរាល់ថ្ងៃ ដើម្បីឱ្យសួតអ្នកអាចបញ្ចេញជាតិពុលទាំងឡាយចេញមកអស់បាន ម៉្យាងទៀតអ្នកក៏អាចបរិភោគត្រចៀកកណ្តុរខ្មៅបានដែរ វាក៏ជួយបញ្ចេញដែរ។

2. បើអ្នកចង់បញ្ចេញជាតិពុលពីក្រលៀនអ្នកមិនត្រូវទប់នោមទេ ព្រោះបើអ្នកទប់ ហើយមិនជុះ ជាតិពុលទាំងឡាយនឹងរត់ចូលទៅក្នុងរាងកាយអ្នកតាមផ្នែកផ្សេងៗវិញ ជាហេតុធ្វើឱ្យក្រលៀនអ្នកខ្សោយ ហើយរាងកាយក៏ទ្រុឌទ្រោមដូចគ្នាដែរ ក្រៅពីនេះ អ្នកអាចផឹកទឹកមួយកែវក្រោយពេលក្រោកពីគេងនៅពេលព្រឹក ជាងនេះទៅទៀត អ្នកគួរតែបរិភោគត្រសក់ច្រើន និងបន្លែច្រើន ព្រោះវាសុទ្ធតែជំនួយទាំងអស់។

3. បើអ្នកចង់ជម្រះជាតិពុលចេញពីក្រពះធំរបស់អ្នក អ្នកត្រូវតែបត់ជើងធំឱ្យបានជារៀងរាល់ព្រឹក ហើយត្រូវផឹកទឹកឱ្យបានច្រើន រួមជាមួយការហាត់ប្រាណដោយធ្វើចលនាផ្សេងៗ ហើយអ្នកក៏អាចបរិភោគម្នាស់ ល្ហុង គីវី និងបន្លែ ព្រោះទាំងអស់នេះសុទ្ធតែអាចជួយអ្នកឱ្យបញ្ចេញជាតិពុលពីក្នុងពោះវៀនធំអ្នកបាន។

4. បើអ្នកចង់ឱ្យថ្លើមអ្នកអាចបញ្ចេញជាតិពុលបាន អ្នកអាចទៅហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីឱ្យចេញញើសច្រើន នោះជាតិពុលនឹងចេញមកដោយឯង ហើយអ្នកក៏អាចពិសារម្រះបានដែរ ព្រោះវាមានជាតិល្វីងដែលអាចកាត់ជាតិពុលឱ្យចេញមកអស់។

5. បើអ្នកចង់ឱ្យស្បែកអ្នកអាចបញ្ចេញជាតិពុលបាន អ្នកអាចទៅស្ទីមមួយអាទិត្យមួយដង ដើម្បីឱ្យបែកញើសឱ្យបានច្រើនចេញតាមស្បែក នោះស្បែកអ្នកនឹងគ្មានជាតិពុលឡើយ មុនពេលដែលអ្នកចូលទៅស្ទីម អ្នកអាចផឹកទឹកមួយកែវបាន ដើម្បីជួយអ្នកឱ្យចេញជាតិពុលបានលឿន ហើយក្រោយពេលដែលស្ទីមរួច អ្នកគួរតែផឹកទឹកមួយកែវទៀត ដើម្បីកុំឱ្យបាត់បង់ជាតិទឹកពីខ្លួនច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង