ដើម្បីជួយឲ្យគ្រួសារកាន់តែមានសុខភាពល្អទាំងផ្លូវកាយ និងចិត្ត យកល្អគួរតែរៀបគម្រោងធ្វើរឿងជាច្រើនជាមួយគ្នា។ ដើម្បីអាចធ្វើបែបនេះបាន គួរតែធ្វើទៅតាមការណែនាំខាងក្រោមផង៖
- បង្កើតជាឧទាហរណ៍ដ៏ល្អមួយតាមរយៈការបង្កើតជាជម្រើសអាហារ និងការហាត់ប្រាណដែលផ្តល់សុខភាពកាន់តែល្អជាងមុនជាទៀងទាត់។ ចូរធ្វើការតាំងចិត្តជាលក្ខណៈគ្រួសារ ដើម្បីទទួលបាន និងរស់នៅបានសុខភាពល្អ
- ចូរចម្អិនអាហារញ៉ាំនៅផ្ទះជាញឹកញាប់ ព្រោះវាទំនងជាអាហារផ្តល់សុខភាពល្អជាង ហើយការញ៉ាំនេះដែរគឺជាសកម្មភាពដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល។ ចូរធ្វើអាហារផ្តល់សុខភាពរាល់ព្រឹកផង។
- ចូរឲ្យកូនអ្នកចូលរួមក្នុងគម្រោង និងការបង្កើតនូវអាហារផ្តល់សុខភាពផង។ ចូរញ៉ាំអាហារ និងអាហារសម្រន់ដែលផ្តល់សុខភាពដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែស្រស់ៗ។ ចូរចៀសវាងនំផ្អែម។
- លើកទឹកចិត្តឲ្យកូនឲ្យចេះស្តាប់ និងសិក្សាដឹងអំពីសញ្ញារបស់រាងកាយថា ពេលណាត្រូវឃ្លាន និងពេលណាត្រូវឆ្អែតហើយ។ ចូរបង្ហាញពួកគេថា គួរញ៉ាំតែពេលឃ្លានបានហើយ មិនមែនញ៉ាំពេលធុញ ខឹង ឬពិបាកចិត្តទេ
- ចូរទៅហាត់ប្រាណនៅខាងក្រៅផ្ទះ និងលេងកម្សាន្ត និងលើកទឹកចិត្តឲ្យមានសកម្មភាពផ្លូវកាយឲ្យបានច្រើន ព្រមទាំងកាត់បន្ថយការមើលទូរទស្សន៍ ឬទូរស័ព្ទ៕