Join with Health.com.kh on Telegram

ប្រសិនជាអ្នកមានទម្លាប់អាក្រក់ទាំងឡាយខាងក្រោមនេះ អ្នកគួរតែកែចោល ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរួមភេទរបស់អ្នក។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកតែងតែគិតពីរឿងការងារ ដោយទុកការងារជារឿងធំបំផុត នោះអ្នកនឹងអាចបាត់បង់អារម្មណ៍ក្នុងការរួមភេទ ដោយធ្វើឲ្យអ្នកមិនមានអារម្មណ៍ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យខ្ពស់ពីចំណុចនេះ។

2. នៅពេលដែលអ្នកពិសារអាហារពេលល្ងាចឆ្អែតពេក នឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាពុលបាយអញ្ចឹង។ ម្យ៉ាងទៀត ឈាមនឹងហូរទៅជួយរំលាយអាហារក្នុងក្រពះរបស់អ្នក ដោយធ្វើឲ្យហូរទៅផ្នែកផ្សេងតិចទៅវិញ។ ដូចនេះ វានឹងអាចធ្វើឲ្យអ្នកពិបាករួមភេទជាមួយគ្នាខ្លាំងណាស់។

3. នៅពេលដែលអ្នកយកបញ្ហាស្មុគស្មាញទាំងឡាយទៅលើគ្រែ នោះវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការរួមភេទរបស់អ្នក។ ដូចនេះ បើអ្នកចង់នៅជាមួយគ្នាដោយសប្បាយរីករាយ អ្នកគួរតែទម្លាក់ចោលសម្ពាធទាំងឡាយ ទើបអាចដំណើរការល្អ។

4. អ្នកមិនគួរយកការងារទៅធ្វើក្នុងបន្ទប់នោះទេ ព្រោះនៅពេលដែលអ្នកធ្វើការងារ មានន័យថា អ្នកនឹងយកកុំព្យូទ័រទៅធ្វើ។ នៅពេលដែលអ្នកយកគ្រឿងអេឡិចត្រូនិចចូលបន្ទប់ នោះវានឹងអាចធ្វើឲ្យអ្នកមិនអាចរួមភេទជាមួយគ្នាបានរលូនឡើយ។

5. អ្នកមិនគួរញ៉ាំទឹកដោះគោមុនចូលគេងឡើយ ព្រោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់គេងច្រើនជាងចង់រួមភេទ។ ដូចនេះ នៅពេលដែលអ្នកធ្វើ វានឹងមិនអាចទទួលបានលទ្ធផលអ្វីឡើយ។

6. ការអង្គុយយូរមិនឡើងមកដើរ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពបង្កើតកូនរបស់អ្នកដែរ ដោយអាចធ្វើឲ្យប្រដាប់ភេទអ្នកខ្សោយ។ ដូចនេះ អ្នកគួរតែឡើងមកហាត់ប្រាណខ្លះ ដោយមិនគួរអង្គុយជាប់យូរឡើយ។

7. ការគេងយប់ជ្រៅ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរួមភេទរបស់អ្នកបានដែរ ដោយធ្វើឲ្យអ្នកពិបាកដំណើរការណាស់។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ទើបអាចធ្វើឲ្យអ្នកមានសុខភាពល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង