ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលអ្នកអាចជួបប្រទះ នៅពេលដែលអ្នកទាំងពីរមិនបានរួមភេទយូរ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកមិនបានរួមភេទជាមួយគ្នាយូរ នោះអ្នកនឹងប្រែជាមិនអាចធ្វើបានល្អជាមួយគ្នាក្នុងពេលរួមភេទ ព្រោះអ្នកមិនបានអនុវត្តក្នុងរយៈពេលយូរ។ ដូចនេះ អ្នកមិនងាយឡើងដល់ចំណុចកំពូលនោះទេ។

2. អ្នកនឹងចាប់ផ្តើមគ្មានអារម្មណ៍ក្នុងការរួមភេទទេនៅពេលដែលអ្នកខាននៅជាមួយគ្នាយូរ។ ដូចនេះ រាងកាយអ្នកនឹងប្រែជាយឺតយ៉ាវ ដោយមិនសូវមានអារម្មណ៍ចង់ដូចពីមុនឡើយ។

3. ចុងក្រោយ នៅពេលដែលអ្នកមិនបានរួមភេទជាមួយគ្នាយូរ នោះនឹងអាចប៉ះពាល់ដល់មនោសញ្ចេតនាអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកទាំងពីរអស់អារម្មណ៍នឹងគ្នា។ ជាហេតុដែលអាចធ្វើឲ្យស្វាមីអ្នកអាចទៅរកក្រៅបានយ៉ាងងាយ។ ដូចនេះ អ្នកមិនគួរមិនរួមភេទនឹងគ្នាក្នុងរយៈពេលយូរនោះទេ ទើបអាចរក្សាមនោសញ្ចេតនាអ្នកទាំងពីរបាន ដោយគ្រួសារអាចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕