ស្បែកដែលរមាស់ ហើយស្ងួតទៀតអាចជារឿងមួយរំខាន ហើយអាចបង្កជាការឈឺចាប់បាន។ សំណាងដែរ បញ្ហានេះភាគច្រើនអាចបង្ការបាន។ យកល្អគួរតែព្យាយាមធ្វើតាមការណែនាំដូចខាងក្រោមនេះ៖

ងូតទឹកក្តៅឧណ្ហៗ និងកុំងូតយូរពេក។ ចូរប្រយ័ត្នទៅលើការជូតកន្សែងស្ងួតពេក តែត្រូវលាបក្រែមផ្តល់សំណើមឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
ចូរជ្រើសរើសក្រែមផ្តល់សំណើមដែលខាប់ ឬប្រេងលាបជំនួសការប្រើឡូសិនវិញ។
ចូជ្រើសរើសផលិតផលណាដែលគ្មានជាតិទឹកអប់ក្រអូប ព្រោះវានឹងមិនងាយធ្វើឲ្យស្ងួត និងរលាកដល់ស្បែកឡើយ។
ចូរបើកដំណើរការម៉ាស៊ីនផ្តល់សំណើមដល់បរិយាកាសក្នុងបន្ទប់
ចូរឧស្សាហ៍លាងសម្អាតដៃជាញឹកញាប់ ឬប្រើប្រាស់ទឹកលាងដៃអនាម័យ។ ចូរប្រើប្រាស់ក្រែមលាបដៃប្រភេទក្រាសៗក្រោយពីលាងសម្អាតដៃម្តងៗ៕