Join with Health.com.kh on Telegram

យើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងមកហើយថាការអប់រំកូនក្នុងផ្ទៃគឺពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់អត្តចរឹតរបស់គេបាននៅពេលដែលគេកើតចេញមក។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីការអប់រំដែលអ្នកត្រូវតែផ្តល់ឲ្យកូននៅពេលដែលអ្នកស្ថិតក្នុងអំឡុងពេលមានផ្ទៃពោះចាប់ពី៥ទៅ៦ខែ។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកដើរដល់ខែទី៥និងទី៦នៃការមានផ្ទៃពោះនេះ អ្នកត្រូវតែជួយកូនហាត់ប្រាណ ដោយនៅពេលដែលដល់ម៉ោង៨យប់ អ្នកអាចគេងផ្ងារលើគ្រែឲ្យត្រង់ បន្ទាប់មកយកដៃទាំងសងខាងរបស់អ្នកស្ទាបពោះថ្មមៗចំនួន១០នាទី។ ម្យ៉ាងទៀតអ្នកត្រូវតែបង្កើនការនិយាយជាមួយកូនឲ្យច្រើនជាងមុន ដោយអាចនិយាយរឿងនិទានឲ្យកូនក្នុងផ្ទៃស្តាប់ សូត្រកំណាព្យ ច្រៀងចម្រៀងផ្សេងៗជាដើម ហើយនៅមុនពេលដែលអ្នកនិយាយជាមួយកូន អ្នកអាចហៅឈ្មោះរបស់កូនបាន ដោយអាចដាក់ឈ្មោះមួយឲ្យគេជាបណ្តោះអាសន្ន។ ជាងនេះទៅទៀតនៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលនេះ អ្នកគួរតែសម្រាកឲ្យបានច្រើន ហើយឲ្យបានគ្រប់គ្រាន់ ដោយអ្នកអាចសម្រាកចំនួនមួយទៅពីរម៉ោងនៅពេលថ្ងៃត្រង់ក៏បានដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង