មានមនុស្សភាគតិចបំផុតដែលហ៊ាននិយាយពីយល់បល់ ឬគំនិតរបស់ខ្លួនចេញមកក្រៅណាស់ ព្រោះគេខ្លាចពេលដែលនិយាយចេញមកវាអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ ដូចនេះតើមនុស្សដែលមានប្រភេទឈាមណាហ៊ាននិយាយពីគំនិតរបស់ខ្លួនចេញមកក្រៅនោះ?
ប្រភេទO
នៅពេលដែលពួកគេមានគំនិតខុសពីអ្នកដទៃ គេនឹងមិននៅស្ងៀមឡើយ គេនឹងនិយាយចេញមកឲ្យអស់ ទោះបីយោបល់នោះមិនល្អក៏គេនៅតែនិយាយចេញមកដែរ មិនខ្វល់ថាអ្នកដែលនិយាយជាមួយគេមានឋានៈខ្ពស់យ៉ាងណាក៏ដោយក៏គេហ៊ាននិយាយដូចគ្នា។
ប្រភេទB
គេមិនខ្វល់ពីការគិតរបស់អ្នកដទៃឡើយ គឺគេតែងតែនិយាយចេញនូវគំនិតយល់បល់របស់ខ្លួនជានិច្ច ប៉ុន្តែប្រសិនជានៅចំពោះមុខមនុស្សជាច្រើន គេនឹងមិនសូវបញ្ចេញយល់បល់ឡើយ។
ប្រភេទAB
អ្នកដែលមានឈាមប្រភេទនេះតែងតែត្រិះរិះពិចារណាមុនពេលដែលនិយាយអ្វីចេញមក ព្រោះគេខ្លាចប៉ះពាល់ដល់អារម្មណ៍ និងទំនាក់ទំនងរវាងគេ និងអ្នកដទៃ។
ប្រភេទA
គឺជាមនុស្សដែលមានភាពល្អិតល្អន់ និងម៉ត់ចត់ ទោះបីជាគេមានគំនិតយល់បល់ច្រើនយ៉ាងណាក៏ដោយ ក៏គេមិនសូវហ៊ាននិយាយចេញមកដែរ ព្រោះគេខ្លាចអ្នកដទៃជំទាស់នូវគំនិតទាំងនោះ៕