ខណៈពេលដែលមិនមានការព្យាបាលឲ្យជាសះស្បើយលើជំងឺភ្លេចភ្លាំងពេលចាស់ជរា វាក៏មានថ្នាំជាច្រើនដែលអាចជួយគ្រប់គ្រងរោគសញ្ញារបស់ជំងឺនេះបានដែរ។ ក្រៅពីប្រើថ្នាំ មានរឿងជាច្រើនដែលគ្រូពេទ្យអាចធ្វើដើម្បីជួយដល់មនុស្សជាទីស្រឡាញ់របស់អ្នកមានភាពធូរស្រាលខ្លះពីជំងឺភ្លេចភ្លាំងនេះ។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖

ចូរប្រាកដថា អ្នកត្រូវបានគេប្រាប់ច្បាស់លាស់អំពីជំងឺនេះ។ ចូរព្យាយាមអានបន្ថែមអំពីការជំនះនានាដូចជា ការបាក់ទឹកចិត្ត ការថប់អារម្មណ៍ និងការធ្វើដំណើរទៅណាមកណាដែលគ្មានគោលដៅ
ផ្តល់នូវបរិយាកាសនឹងធឹង ស្ងប់អារម្មណ៍សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក
ចូរជួយមនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីបញ្ជាក់អំពីអារម្មណ៍ពួកគាត់
ចូរប្រាកដថា មនុស្សជាទីស្រឡាញ់របស់អ្នកស្ថិតក្នុងស្ថានភាពម៉ោងគេងទៀងទាត់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង