ជំងឺអ៊ុតស្វាយគឺជាជំងឺដែលមានភាពឆ្លងខ្លាំងមួយ ហើយសម្រាប់មនុស្សភាគច្រើនគឺអាចនឹងមានគ្រោះថ្នាក់ខ្លាំងនៅពេលកើតជំងឺនេះ។ ស្រ្តីដែលមានផ្ទៃពោះ ក្មេងតូចៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ សុទ្ធតែជាអ្នកប្រឈមកាន់តែខ្ពស់នឹងផលវិបាករបស់ជំងឺនេះហើយ។ យ៉ាងណាមិញ ផលវិបាកធ្ងន់ធ្ងរនៃជំងឺអ៊ុតស្វាយនេះមានដូចជា៖
- ជំងឺរលាកសួត មានជាតិពុលក្នុងឈាម ឬខ្សោះជាតិទឹក
- មានការរលាកដល់ខួរក្បាល ឬការបង្ករោគក្នុងខ្លួន
- ការបង្ករោគដោយបាក់តេរី ដែលប៉ះពាល់ដល់ស្បែក ឬជាលិកាទន់ៗ ជាពិសេសក្មេងៗតែម្តង
- ការបង្ករោគទៅលើសន្លាក់ ឬឆ្អឹង
- ចង្កោមរោគសញ្ញាស្យុកដោយសារតែជាតិពុលក្នុងខ្លួន
- ការហូរឈាមខុសធម្មតា៕