ភាពជាកុមារគឺជាពេលវេលាដ៏អស្ចារ្យមួយក្នុងការចាប់ផ្តើមសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការញ៉ាំអាហារដែលផ្តល់សុខភាព។ យកល្អក្នុងនាមជាឪពុកម្តាយ គួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ផ្តល់ឲ្យកូនញ៉ាំអាហារ និងអាហារសម្រន់តាមពេលវេលាដែលបានកំណត់ទៀងទាត់។ ចូរចម្អិនអាហារដែលសម្បូរជីវជាតិ និងមានតុល្យភាព។ ចូរប្រាកដថា អ្នកបានឲ្យគេញ៉ាំអាហារ ឬមុខម្ហូប និងរសជាតិច្រើនប្រភេទផង
- លើកទឹកចិត្តឲ្យកូនសិក្សា និងស្តាប់អំពីអ្វីដែលគួរញ៉ាំនៅពេលជាកូនក្មេង។ ចូរអនុវត្តធ្វើម្ហូបដោយមានអនាម័យផង ដូចជា លាងសម្អាតដៃ ជានិច្ចទាំងមុន និងក្រោយពេលញ៉ាំអាហាររួច
- ចូរបង្រៀនកូនអ្នកអំពីការពេញចិត្តនូវអាហារដែលផ្តល់សុខភាព។ ចូរនិយាយអំពីការបង្កើតជម្រើសអាហារផ្តល់សុខភាពនៅពេលពួកគេមិនបាននៅផ្ទះ
- បើសិនជាកូនមានសំណួរទាក់ទងនឹងជីវជាតិ ចូរស្វែងរកចម្លើយដែលត្រឹមត្រូវ និងសមរម្យសម្រាប់គេដើម្បីគេពេញចិត្តញ៉ាំ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855