ទោះបីជាអ្នកស្រឡាញ់កូនអ្នកយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរមានទង្វើទាំងឡាយខាងក្រោមចំពោះកូនដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់កូនអ្នកបាន។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរតែងតែយកដៃរបស់អ្នកទៅក្តិចថ្ពាល់កូននោះទេ ព្រោះអាចធ្វើឲ្យគេហៀរទឹកមាត់ច្រើន។
  2. អ្នកមិនគួរតែងតែធ្វើឲ្យកូនអ្នកសើចច្រើននោះទេ។ នៅពេលដែលគេសើចមិនឈប់ នឹងធ្វើឲ្យកូនខ្វះអុកស៊ីសែន ខួរក្បាលក៏ខ្វះឈាមដើរដល់ផងដែរ ដោយអាចធ្វើឲ្យខួរក្បាលរបស់កូនដើរមិនប្រក្រតីបាន។
  3. អ្នកក៏មិនអាចថើបមាត់កូនបានដែរ ព្រោះជំងឺផ្សេងៗអាចឆ្លងទៅកូនបានយ៉ាងងាយក្នុងរយៈពេលខ្លី ព្រោះប្រព័ន្ធការពាររាងកាយរបស់កូនមិនទាន់រឹងមាំនៅឡើយ។
  4. អ្នកមិនគួរពរកូនក្រឡុកចុះឡើងនោះទេ ព្រោះអាចធ្វើឲ្យខួរក្បាលរបស់កូនអ្នកលូតលាស់មិនបានល្អ។ ដូចនេះ កូននឹងមានខួរក្បាលមិនឆ្លាតឡើយ។
  5. អ្នកមិនគួរយកដៃរបស់អ្នកទៅលេងប្រដាប់ភេទរបស់កូនទេ ហើយក៏មិនគួរបង្រៀនកូនឲ្យលេងដែរ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យប្រដាប់ភេទរបស់កូនងាយកើតមានជំងឺយ៉ាងងាយបាននៅពេលដែលអ្នកមិនប្រយ័ត្ន។
  6. អ្នកមិនគួរលើកកូនឡើងឲ្យខ្ពស់នោះទេ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹងខ្នងរបស់គេទេ ថែមទាំងអាចប៉ះពាល់ដល់ខួរក្បាលរបស់គេទៀតផង។
  7. អ្នកមិនគួរព្រោះតែចង់ឲ្យច្រមុះកូនធំឡើងស្រួច ហើយតែងតែក្តិចខ្ទង់ច្រមុះរបស់កូនទេ ព្រោះវាអាចប៉ះពាល់ដល់ការដកដង្ហើមរបស់គេបាន៕

 

 

 

  

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង