ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាទាំង៧ដែលអាចប្រាប់អ្នកថា ថ្លើមអ្នកកំពុងតែជួបបញ្ហាហើយ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលមាត់របស់អ្នកប្រែជាស្អុយដោយមិនដឹងរឿង អ្នកប្រហែលប្រឈមមុខនឹងជំងឺថ្លើមហើយ។ អាការៈមាត់ស្អុយនេះ ក៏អាចប្រាប់អ្នកបានថា អ្នកប្រហែលជាអាចកើតជំងឺក្រពះ និងពោះវៀន រលាកថ្លើម និងបេះដូងផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ ទើបមិនប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ។
  2. នៅពេលដែលភ្នែកអ្នកស្រាប់តែឡើងក្រហម វាក៏អាចប្រាប់អ្នកថាថ្លើមអ្នកកំពុងតែជួបបញ្ហាផងដែរ។
  3. នៅពេលដែលថ្លើមអ្នកមិនល្អ អារម្មណ៍របស់អ្នកនឹងប្រែប្រួលមិនឈប់ឈរ ដោយអាចប្រែជាល្អ ឬប្រែជាមិនល្អក្នុងរយៈពេលមួយរំពេចតែប៉ុណ្ណោះ។
  4. អ្នកនឹងចាប់ផ្តើមមិនចង់បរិភោគអ្វីទាំងអស់នៅពេលដែលអ្នកកើតជំងឺ។
  5. ក្រចករបស់អ្នកនឹងចាប់ផ្តើមប្រេះ ព្រោះថ្លើមរបស់អ្នកកំពុងតែប្រឈមមុខនឹងបញ្ហា ដោយអ្នកមិនចាប់អារម្មណ៍។
  6. នៅពេលដែលអ្នកស្រាប់តែស្គមដោយមិនដឹងមូលហេតុ អ្នកគួរតែទៅពិនិត្យថ្លើម ដើម្បីអាចព្យាបាល និងការពារបានទាន់ពេលវេលា។
  7. មុខរបស់អ្នកនឹងប្រែជាមិនមានពន្លឺ ហើយស្លេកស្លាំង នៅពេលដែលថ្លើមកំពុងតែធ្វើទុក។ ដូចនេះ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងពេល ទើបថ្លើមអ្នកអាចការពារបានយ៉ាងល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង