ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលកើតឡើងលើមនុស្សជាច្រើនទូរទាំងពិភពលោក។ ករណីជំងឺនេះមិនអាចគ្រប់គ្រងបាន ឬព្យាបាល វាអាចធ្វើឲ្យខ្សោយតម្រងនោម ខ្វាក់ភ្នែក ជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ អ្នកអាចជួយបន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២បានតាមរយៈការយល់ដឹងអំពីកត្តាប្រឈំមុខ និងផ្លាស់ប្តូររបៀបរស់នៅសំខាន់ៗ។ កត្តាប្រឈមមុខញឹកញាប់មានដូចជា សម្ពាធឈាមឡើងខ្ពស់ ទម្ងន់ កម្រិតជាតិខ្លាញ់ប្រភេទ Triglyceride និងកូឡេស្តេរ៉ុល។

ការផ្លាស់ប្តូរទម្លាប់ចាស់ៗមិនមែនជារឿងងាយឡើយ តែវាគឺជារឿងដែលមានតម្លៃដែលគួរធ្វើ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបង្ការជំងឺតឹកនោមផ្អែមបាន៖

ជ្រើសរើសគ្រាប់ធញ្ញជាតិញ៉ាំ

គ្រាប់ធញ្ញជាតិប្រហែលជាជួយបន្ថយការកើតជំងឺទឹកនោមផ្អែម និងជួយរក្សាជាតិស្ករក្នុងឈាមបានទៀត។ អាហារភាគច្រើនត្រូវបានធ្វើឡើងដោយគ្រាប់ធញ្ញជាតិស្រាប់ ដែលងាយស្រួលក្នុងការទទួលទានដូចជា ផាស្តា នំបុ័ងជាដើម។ ដូច្នេះយកល្អគួរតែព្យាយាមធ្វើបែបនេះឲ្យបានច្រើនបន្ថែមដើម្បីបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម។

ញ៉ាំអាហារសម្បូរជាតិសរសៃ

ការញ៉ាំជាតិសរសៃប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមតាមរយៈការពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ជម្រុញដល់ការសម្រកទម្ងន់តាមរយៈជួយឲ្យមានអារម្មណ៍ឆ្អែត និងបន្ថយការប្រឈមនឹងជំងឺបេះដូងថែមទៀត។ ការញ៉ាំប្រភពជាតិសរសៃដ៏ល្អគ្រប់ពេល អាចជួយបង្ការការឡើងចំនួនអាំងស៊ុយលីន និងស្ករក្នុឈាមបាន ដែលរឿងនេះ នឹងបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។ អាហារសម្បូរជាតិសរសៃខ្ពស់មានដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែក។

ញ៉ាំអាហារមានតុល្យភាព និងផ្តល់សុខភាព

ចូរបន្ថយការញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ជាពិសេសប្រភេទខ្លាញ់ Trans និង Saturated Fat តែម្តង។ ចូរញ៉ាំបន្លែ ផ្លែឈើ និងអាហារមានជាតិសរសៃខ្ពស់ឲ្យបានច្រើន។ ចូរកាត់បន្ថយការញ៉ាំជាតិប្រៃ។

គ្រប់គ្រងទម្ងន់

មូលហេតុសំខាន់តែមួយគត់បំផុតនៃជំងឺទឹកនោមផ្អែមប្រភេទទី២គឺធាត់ជ្រុល។ ការដែលធាត់នឹងបង្កើនការប្រឈមនឹងជំងឺនេះរហូតដល់ ៧ដងឯណោះ។ ការធាត់ជ្រុលធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែមពី ២០ ទៅ៤០ដងឯណោះ នៅពេលប្រៀបធៀបជាមួយអ្នកដែលមានទម្ងន់សុខភាពល្អ។ ដូច្នេះសម្រកទម្ងន់អាចជួយបានច្រើនណាស់។ ការសម្រកបានយ៉ាងហោចណាស់ ៧ ទៅ១០ភាគរយនៃទម្ងន់បច្ចុប្បន្នអាចបន្ថយឱកាសកើតំជងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ពាក់កណ្តាលឯណោះ។

តមការញ៉ាំភេសជ្ជៈមានជាតិផ្អែម និងកាហ្វេ ឬតែ

ទឹកគួរតែជាភេសជ្ជដំបូងដែលអ្នកត្រូវការញ៉ាំ ប៉ុន្តែការស្រាវជ្រាវបានបញ្ជាក់ថា របបអាហារដែលមានតែ ឬកាហ្វេប្រហែលជាគួរចៀសវាងចំពោះអ្នកជំងឺទឹកនោមផ្អែម។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំកាហ្វេរាល់ថ្ងៃអាចជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម៨ ទៅ ៥៤ភាគរយបាន។ តែ និងកាហ្វេមានអង់ទីអុកស៊ីដង់ច្រើនឈ្មោះថា Polyphenols ដែលអាចជួយការពារជំងឺទឹកនោមផ្អែមបាន។

ឈប់ជក់បារី

ជំងឺទឹកនោមផ្អែមប្រភេទទី២គឺមានបញ្ហាសុខភាពច្រើនណាស់ដែលជាប់ទាក់ទងនឹងការជក់បារី។ អ្នកជក់បារីទំនងជាងាយនឹងកើតជំងឺទឹកនោមផ្អែមជាង ៥០ភាគរយ នៅពេលប្រៀបធៀបជាមួយនឹងអ្នកមិនជក់បារី ហើយអ្នកដែលជក់បារីច្រើនៗគឺប្រឈមខ្ពស់ជាងនេះទៅទៀត។

ហាត់ប្រាណទៀងទាត់

ការហាត់ប្រាណជាទៀងទាត់ប្រហែលជាជួយដល់ការបង្ការជំងឺទឹកនោមផ្អែមបាន។ ការហាត់ប្រាណអាចជួយបង្កើនគុណភាពរបស់អាំងស៊ុយលីនបាន។ នៅពេលអ្នកហាត់ប្រាណ រាងកាយក៏មិនសូវត្រូវការអាំងស៊ុយលីនច្រើនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមឡើយ។ ដូច្នេះវាពិតជាវិធីដែលល្អក្នុងការបន្ថយការកើតជំងឺទឹកនោមផ្អែមបាន៕