ចង្វាក់បេះដូងពេលសម្រាកធម្មតាគឺពី ៦០ ទៅ១០០ដងក្នុងមួយនាទី ប៉ុន្តែចំនួនប៉ុណ្ណេះនឹងប្រែប្រួលដោយសារតែភាពស្រ្តេស ការញ៉ាំជាតិកាហ្វេអ៊ីន ការថប់អារម្មណ៍ អ័រម៉ូន ការប្រើថ្នាំ និងកម្រិតនៃការហាត់ប្រាណ។ ចង្វាក់បេះដូងពេលសម្រាកធម្មតាគឺជាចំនួនដងដែលបេះដូងច្របាច់ក្នុងរយៈពេលមួយនាទីខណៈពេលកំពុងតែសម្រាក។ 

ពេលវេលាល្អបំផុតក្នុងការវាស់ចង្វាក់បេះដូងពេលសម្រាកគឺនៅពេលព្រឹកមុនពេលភ្ញាក់ពីគេង។ ដើម្បីវាស់ចង្វាក់បេះដូងពេលសម្រាកដែលត្រឹមត្រូវយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ចាប់ជីពចរនៅផ្នែកខាងក្នុងនៃកដៃត្រង់ម្រាមមេដៃ
  • ចូរប្រើចុងម្រាមដៃចង្អុល និងកណ្តាល (មិនមែនមេដៃទេ) ហើយសង្កត់ទៅលើសរសៃឈាមអាក់ទែតិចៗ
  • ចូររាប់ជីពចរដែលលោតរយៈពេល ៦០វិនាទី ដែលជាវីធីបញ្ជាក់ លើចំនួនដងដែលបេះដូងលោតក្នុងមួយនាទី៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង