ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យស្នាមអ៊ុចខ្មៅលើច្រមុះអ្នកបាត់អស់ដោយប្រើត្រឹមពងមាន់មួយគ្រាប់។ តើមានរបៀបអនុវត្តបែបណាទៅ?

គ្រឿងផ្សំ ៖ ពងមាន់យកតែផ្នែកទឹកថ្លាចំនួនមួយគ្រាប់ និងសម្លីមួយបន្ទះ។

របៀបអនុវត្ត ៖ ដំបូងអ្នកអាចគោះពងមាន់ដាក់ចាន ដោយត្រងយកតែពងទឹកថ្លា មិនយកពងក្រហមនោះទេ។ បន្ទាប់មក អ្នកអាចវ៉ៃពងទឹកថ្លានោះរហូតដល់ឡើងពពុះ រួចទើបយកមកលាបលើច្រមុះអ្នក ហើយយកសម្លីមួយបន្ទះនោះយកមកបិតលើច្រមុះឲ្យលឿន ដើម្បីឲ្យជាប់ កុំឲ្យស្ងួតទាន់។ បន្ទាប់មកទៀត អ្នកអាចទះតិចៗលើសម្លីនោះ ដោយឲ្យវាអាចជាប់។ ក្រោយពេលដែលពងទឹកថ្លានោះស្ងួត អ្នកអាចបកសម្លីនោះចុះ រួចលាងទឹកចេញជាការស្រេច។ រូបមន្តមួយនេះ អាចជួយជម្រះស្នាមអ៊ុចខ្មៅលើច្រមុះអ្នក។ ដូចនេះ អ្នកអាចសាកល្បងប្រើបាន ប៉ុន្តែចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុងការប្រើ៕