ការយល់ដឹងអំពីរបៀបនៃការវាស់សម្ពាធឈាមឲ្យសុក្រិតនៅផ្ទះ និងការសម្គាល់ដឹងអំពីកំហុសដែលអ្នកធ្វើនៅពេលជួបគ្រូពេទ្យ អាចជួយអ្នកគ្រប់គ្រងសម្ពាធឈាមដែលត្រឹមត្រូវ និងចៀសវាងការប្រើប្រាស់ថ្នាំ ឬផ្លាស់ប្តូរថ្នាំដែលមិនចាំបាច់បាន។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវ កំហុស ៧យ៉ាងដែលអ្នកអាចធ្វើក្នុងពេលវាស់សម្ពាធឈាម ដែលវាអាចនាំឲ្យលទ្ធផលចេញមកមិនសុក្រិត ឬមិនត្រឹមត្រូវបាន៖
- ការដែលមានទឹកនោមពេញប្លោកនោមអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ធម្មតាពី ១០ ទៅ ១៥លេខដែរ។ ដូច្នេះចូរព្យាយាមទៅបន្ទប់ទឹកនោមឲ្យអស់ជានិច្ចមុនពេលវាស់សម្ពាធឈាម។
- ការទ្រទ្រង់ជើង ឬខ្នងខណៈពេលកំពុងអង្គុយដែលមិនបានល្អអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ពី ៦ ទៅ១០លេខដែរ។ អ្នកគួរតែអង្គុយលើកៅអីដែលមានបង្អែកស្រួល និងជើងដាក់ឲ្យស្មើនឹងដីធម្មតា។
- ការអង្គុយគងជើង ឬគងទាក់ខ្លា អាចធ្វើឲ្យលទ្ធផលសម្ពាធឈាមឡើងខ្ពស់ពី ២ ទៅ ៨លេខដែរ។
- បើសិនជាដៃអ្នកប្រឹង ឬអោបដៃម្ខាងទៀតខណៈពេលកំពុងតែវាស់សម្ពាធឈាម នោះលទ្ធផលអាចនឹងខ្ពស់ជាងធម្មតា ១០លេខឡើងទៅហើយ។ យកល្អដៃគួរតែដាក់នៅលើគែមកៅអី ឬលើតុ ដែលស្មើនឹងកម្ពស់របស់បេះដូង។
- ការដែលវាស់សម្ពាធឈាមលើអាវអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ពី ៥ ទៅ ៥០លេខបាន។
- ការដែលប្រើឧបករណ៍វាស់សម្ពាធឈាមតូចពេកអាចធ្វើឲ្យលទ្ធផលឡើងខ្ពស់ពី ២ ទៅ ១០លេខ។
- ការនិយាយបណ្តើរវាស់សម្ពាធឈាមបណ្តើរ អាចធ្វើឲ្យលទ្ធផលឡើងដល់ ១០លេខផង។ ដូច្នេះយកល្អគួរតែព្យាយាមកុំនិយាយអ្វីទាំអអស់ខណៈពេលកំពុងតែវាស់សម្ពាធឈាម៕