ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណាត់ថ្នាក់នៃឆ្នាំដែលអាចទទួលបានប្រាក់ច្រើនជាងគេក្នុងខែឧសភានេះ។ តើមានអ្វីខ្លះទៅ?
1. ឆ្នាំជូត ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការទទួលបានទ្រព្យច្រើនក្នុងខែនេះ។ ក្នុងខែនេះ អ្នកអាចរវល់ច្រើន ប៉ុន្តែចំណូលអ្នកនឹងមិនទាបឡើយ។
2. ឆ្នាំឆ្លូវ ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងការទទួលបានប្រាក់ច្រើនក្នុងខែនេះ។ ប៉ុន្តែ នៅពេលដែលអ្នកចេញក្រៅ អ្នកគួរតែប្រយ័ត្ន ព្រោះទ្រព្យអ្នកអាចបាត់បង់គ្រប់ពេល។
3. ឆ្នាំខាល ជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងការនាំទ្រព្យចូលផ្ទះ។ ក្នុងខែនេះ អ្នកមិនគួរឲ្យអ្នកដទៃខ្ចីប្រាក់ឡើយ ព្រោះអាចនឹងនាំបញ្ហាមកដាក់ខ្លួនបាន។ ជាពិសេស អ្នកក៏មិនគួរលេងល្បែងដែរ ព្រោះឱកាសនៃការចាញ់ខ្ពស់ជាងឈ្នះ។
4. ឆ្នាំថោះ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការទទួលបានចំណូលខ្ពស់ក្នុងខែនេះ។ អ្នកនឹងអាចមានឱកាសឡើងប្រាក់ខែបាន។ ប៉ុន្តែចំពោះការបណ្តាក់ទុនដែលមានគ្រោះថ្នាក់ខ្ពស់ អ្នកគួរតែចៀសកុំធ្វើឲ្យសោះ។
5. ឆ្នាំរោង ជាឆ្នាំដែលមិនសូវអាចទទួលបានទ្រព្យចូលមកក្នុងខែនេះនោះទេ។ អ្នកនឹងអាចកើតមានបញ្ហាស្មុគស្មាញជាមួយនឹងប្រាក់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យខ្ពស់។
6. ឆ្នាំម្សាញ់ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការទទួលបានប្រាក់ធំចូលមកក្នុងខែនេះ។ ប៉ុន្តែនៅពេលដែលអ្នកចុះកិច្ចសន្យាអ្វីមួយ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចចៀសផុតពីគ្រោះថ្នាក់។
7. ឆ្នាំមមី ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការទទួលបានទ្រព្យក្នុងខែនេះ។ ប៉ុន្តែចំពោះអ្នកដែលធ្វើការបណ្តាក់ទុន អ្នកគួរតែប្រយ័ត្ន និងគិតឲ្យបានល្អិតល្អន់ ទើបមិនងាយបរាជ័យ។
8. ឆ្នាំមមែ ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការទទួលបានប្រាក់ក្នុងខែនេះ។ ការងារ និងមុខរបរអ្នកអាចនិយាយបានថា អាចដើរទៅមុខបាន។ ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយ អ្នកគួរតែគិតឲ្យបានច្បាស់។
9. ឆ្នាំវក ជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងការទទួលបានទ្រព្យចូលមក។ ប៉ុន្តែ អ្នកអាចជួបនឹងផ្កាយគ្រោះច្រើន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ចំពោះការងារអ្នក ទើបមិនប្រឈមមុខនឹងបញ្ហាធំ។
10. ឆ្នាំរការ ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការទទួលបានប្រាក់ក្នុងខែនេះ។ អ្នកនឹងអាចនាំផលធំចូលមកក្នុងផ្ទះ ដោយធ្វើឲ្យអ្នកផ្ទះរស់នៅយ៉ាងមានសុភមង្គល។
11. ឆ្នាំច ជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងការនាំទ្រព្យចូលមកក្នុងផ្ទះ។ លាភអ្នកមិនសូវនឹងនរទេ ជាពិសេស អ្នកគួរតែប្រយ័ត្នចំពោះការបើកបរ ទើបអ្នកអាចមានសុវត្ថិភាព មិនងាយកើតមានបញ្ហា។
12. ឆ្នាំកុរ ជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងការនាំទ្រព្យចូលមក។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះទ្រព្យក្នុងផ្ទះ ទើបអ្នកអាចរក្សាបានគង់វង្ស មិនងាយបាត់បង់ឡើយ៕