ប្រសិនជាអ្នកមិនចង់មានផ្ទៃពោះ អ្នកអាចពិសារអាហារទាំងឡាយខាងក្រោមនេះបាន ព្រោះជាអាហារដែលប្រៀបដូចជាថ្នាំពន្យារកំណើតអញ្ចឹង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
1. នារីដែលញ៉ាំកាហ្វេមួយកែវឡើងទៅជារៀងរាល់ថ្ងៃ អាចប្រឈមមុខនឹងការពិបាកមានផ្ទៃពោះខ្លាំងណាស់ ព្រោះវាមានផ្ទុកសារធាតុកាហ្វេអ៊ីន។ ដូចនេះ បើអ្នកចង់មានកូន អ្នកគួរតែចៀសពីភេសជ្ជៈមួយប្រភេទនេះ។
2. មាននារីមួយចំនួនតែងតែញ៉ាំល្ហុង ព្រោះវាអាចជួយធ្វើឲ្យសុដន់ធំបាន។ ប៉ុន្តែបើអ្នកចង់មានកូន អ្នកមិនគួរបរិភោគឡើយ ព្រោះវាមានផ្ទុកសារធាតុដែលអាចធ្វើឲ្យអ្នកមិនមានផ្ទៃពោះឡើយ។ ប្រសិនជាអ្នកមិនចង់មានកូន អ្នកអាចញ៉ាំច្រើនបាន ព្រោះវាអាចចាត់ទុកជាថ្នាំពន្យារកំណើតរបស់អ្នក។
3. អាហារដែលផ្អាប់ទុកយូរ ក៏អ្នកមិនគួរពិសារដែរ ប្រសិនជាអ្នកចង់ផលិតកូនបានសម្រេច។ ប៉ុន្តែបើអ្នកមិនចង់មាន អ្នកអាចញ៉ាំបាន តែវាក៏អាចប៉ះពាល់ដល់សុខភាពអ្នកផងដែរ។
4. នៅពេលដែលអ្នកបរិភោគការ៉ុតច្រើនហួសកម្រិត នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នក ដោយធ្វើឲ្យស្បូនអ្នកមិនងាយចាប់បានស្ពែម៉ាតូសូអ៊ីតដើម្បីបង្កកំណើតឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគ។
5. ចំណែកខ្ទឹមសវិញ មានផ្ទុកសារធាតុដែលអាចសម្លាប់មេរោគបាន។ ដូចនេះ ក្រោយពេលដែលអ្នកញ៉ាំច្រើន វានឹងអាចសម្លាប់ស្ពែម៉ាតូសូអ៊ីតដែលចូលមកក្នុងរាងកាយអ្នកឲ្យងាប់អស់ ដោយធ្វើឲ្យអ្នកពិបាកមានកូនបានសម្រេចណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)