ថ្នាំទប់រាករូស ដែលមិនបាច់មានវេជ្ជបញ្ជាអាចជួយបំបាត់ការរាកបាន ប៉ុន្តែយកល្អគួរតែប្រើប្រាស់វាឲ្យបានត្រឹមត្រូវផង។
- ចូរធ្វើទៅតាមការណែនាំរបស់ថ្នាំ ជាពិសេសរបៀបដែលប្រើប្រាស់ និងចំនួននៃការប្រើប្រាស់
- ចូរទាក់ទងទៅគ្រូពេទ្យ ឬឱសថការីបើសិនជាអ្នកមានសំណួរ ឬកំពុងតែប្រើថ្នាំណាផ្សេងៗទៀត
- ចូរមិនត្រូវប្រើថ្នាំនេះច្រើនជាងកម្រិតខ្ពស់បំផុតឡើយ។ កាលណាប្រើថ្នាំកាន់តែច្រើនបែបនេះមិនមែនកាន់តែធ្វើឲ្យវាមានប្រសិទ្ធភាព ឬជាលឿនឡើយ
- ការប្រើប្រាស់ថ្នាំប្រឆាំង ឬទប់រាករូសគឺប្រើតែម្តងគត់ លុះត្រាតែមានការណែនាំពីគ្រូពេទ្យ៕