ថ្នាំដែលប្រើដោយមិនបាច់មានវេជ្ជបញ្ជា ប្រហែលជាអាចរកទិញបាននៅលើទីផ្សាយ៉ាងស្រួល ប៉ុន្តែមិនមែណមានន័យថា វាមិនអាចមានការប្រឈមមុខធ្ងន់ធ្ងរនោះទេ។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗអំពីរបៀបបន្ថយការប្រឈមនឹងផលរំខានពីការប្រើថ្នាំគ្មានវេជ្ជបញ្ជានេះបាន៖
- ចូរប្រើប្រាស់ថ្នាំទាំងនេះតែក្នុងពេលដែលអ្នកពិតជាត្រូវការ។ ចូរពិនិត្យជាមួយគ្រូពេទ្យផងមុនអ្នកប្រើថ្នាំគ្រប់ប្រភេទ
- ចូរអានក្រដាសណែនាំដើម្បីយល់ដឹង និងគ្រឿងផ្សំ កត្តាប្រឈំមុខ និងរបៀបដែលថ្នាំទាំងនោះធ្វើការ។ ចូរសួរគ្រូពេទ្យ ឬឱសថការីបើសិនជាអ្នកមានសំណួរ។ ចូរប្រើថ្នាំទោតាមការណែនាំដែលត្រឹមត្រូវ
- មិនត្រូវប្រើថ្នាំចូលគ្នាក្នុងអាហារ ឬភេសជ្ជៈបើសិនជាមិនមានការណែនាំពីគ្រូពេទ្យ។ ចូរកុំប្រើគ្រឿងស្រវឹងដើម្បីលេបថ្នាំ។ បើសិនជាអ្នកត្រូវការប្រើថ្នាំវីតាមីន ចូរមិនត្រូវប្រើវាជាមួយគ្នាជាមួយថ្នាំផ្សេងឡើយ
- ចូរបង្កើតតារាងថ្នាំមួយដែលអ្នកធ្លាប់មានប្រតិកម្ម ហើយយកវាទៅពិភាក្សាជាមួយគ្រូពេទ្យ៕