ប្រពន្ធ័ការពាររាងកាយពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បើអ្នកការពារវាមិនល្អ នោះរាងកាយអ្នកនឹងកាន់តែទ្រុតទ្រោមទៅៗ។ ដូចនេះតើមានទម្លាប់អាក្រក់អ្វីខ្លះដែលអាចធ្វើឲ្យវាចុះខ្សោយនោះ?
- ការគេងមិនគ្រប់ម៉ោង តែងតែចូលគេងយប់ ហើយគេងបានតែ៤ឬ៥ម៉ោង នោះប្រពន្ធ័ការពារអ្នកនឹងខ្សោយខ្លាំងណាស់ វាមិនអាចសម្លាប់មេរោគទាំងឡាយដែលមានក្នុងរាងកាយអ្នកទេ។ ជាងនេះទៅទៀត អ្នកនឹងអាចងាយឆ្លងជំងឺផ្សេងៗជាទីបំផុត។ ដូចនេះអ្នកគួរតែព្យាយាមចូលគេងលឿន ទើបល្អចំពោះសុខភាពអ្នក។
- ការមិនចូលចិត្តញ៉ាំទឹកក៏ប៉ះពាល់ដល់ប្រពន្ធ័ការពាររាងកាយអ្នកដែរ។ វានឹងធ្វើឲ្យជាតិពុលទាំងអស់ផ្ទុកនៅក្នុងរាងកាយអ្នក ហើយមិនអាចបញ្ចេញបានឡើយ។ ជាងនេះទៅទៀត វានឹងងាយធ្វើឲ្យអ្នកឆ្លងជំងឺផ្តាសាយខ្លាំងណាស់។ ដូចនេះអ្នកត្រូវតែញ៉ាំទឹកឲ្យបានច្រើន បើអ្នកចង់ឲ្យរាងកាយអ្នករឹងមាំ។
- ការមិនសូវច្រៀងក៏អាចធ្វើឲ្យប្រពន្ធ័ការពាររាងកាយអ្នកខ្សោយដែរ។ ដូចនេះ មានពេលខ្លះ អ្នកអាចច្រៀងបាន ដើម្បីលំហែអារម្មណ៍អ្នក ព្រមទាំងអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំទៀតផង។
- ការមានសម្ពាធផ្លូវចិត្តច្រើន ហើយតែងតែលាក់ទុកក្នុងចិត្ត មិនព្រមនិយាយចេញមកក៏ប៉ះពាល់ដល់រាងកាយអ្នកដែរ វានឹងធ្វើឲ្យប្រពន្ធ័ការពាររាងកាយអ្នកកាន់តែខ្សោយទៅៗដោយអ្នកមិនដឹងខ្លួន ដោយយូរទៅអ្នកនឹងមានជំងឺផ្លូវចិត្តជាមិនខានឡើយ។
- ការមិនចូលចិត្តហាត់ប្រាណ ហើយចូលចិត្តជិះឡាន ឬម៉ូតូជំនួសដើរ សុទ្ធតែជាទង្វើដែលអាចធ្វើឲ្យរាងកាយអ្នកមិនរឹងមាំឡើយ ហើយតែងតែកើតជំងឺផ្សេងៗបានទៀតផង។ ដូចនេះអ្នកត្រូវតែតែងតែហាត់ប្រាណទើបល្អចំពោះសុខភាពអ្នក ដោយមិនត្រូវខ្ជិលឡើយ។
- ការជក់បារីច្រើននឹងធ្វើឲ្យប្រពន្ធ័ការពាររាងកាយអ្នកកាន់តែខ្សោយទៅៗ ហើយថែមទាំងប៉ះពាល់ដល់ថ្លើម និងសួតអ្នកទៀតផង។ ដូចនេះអ្នកគួរតែបញ្ឃប់នូវការជក់បារី និងផឹកស្រា ដើម្បីសុខភាពអ្នក។
- ការបរិភោគអាហារដែលខ្លាញ់ច្រើន និងអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយអ្នកកាន់តែខ្សោយទៅៗ ព្រោះអាហារទាំងនេះសុទ្ធតែជាអាហារសម្រាមដែលអ្នកមិនត្រូវប៉ះពាល់ច្រើនឡើយ។ ដូចនេះ បើអ្នកចង់ឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ អ្នកគួរតែចៀសពីទម្លាប់ទាំងឡាយខាងលើ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855