ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុដែលឆ្នាំទាំង៣ខាងលើអាចទទួលបានលាភដែលធំបំផុត។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
អាយុ២៨ ៣៦ និង៤៣ ជាអាយុដែលអ្នកអាចទទួលបានលាភធំ។ ក្នុងអាយុ២៨ឆ្នាំ ជាអាយុដែលអ្នកមានសេចក្តីរំពឹងខ្ពស់ចំពោះប្រាក់។ នៅពេលនោះអ្នកមានប្រតិកម្មចំពោះលុយណាស់។ ដូចនេះ អ្នកមានភ្នែកមុតចំពោះការបណ្តាក់ទុនដែលអាចទទួលបានផល។ ជាហេតុដែលធ្វើឲ្យអ្នកអាចមានទ្រព្យហូរចូលធំតាមនោះដែរ។ លុះដល់ចន្លោះអាយុ៣៦ឆ្នាំ អ្នកនឹងអាចទទួលបានទ្រព្យធំចំនួនមួយទៀត ដែលអាចរក្សាដល់អាយុ៤៣ឆ្នាំ។
ឆ្នាំឆ្លូវ
អាយុ៣០ ៣៨ និង៤៦ ជាអាយុដែលអ្នកអាចទទួលបានលាភធំក្នុងមួយជីវិត។ នៅពេលដែលអ្នកមានអាយុ៣០ឆ្នាំ ជាដំណាក់កាលដែលអ្នកខំប្រឹងបំពេញការងារ ដែលអាចទទួលបានការសរសើរពីចៅហ្វាយនាយ។ ជាហេតុដែលអាចធ្វើឲ្យអ្នកមានទ្រព្យចូលដោយមិនដឹងខ្លួន។
ឆ្នាំខាល
អាយុ២៥ ៣៣ និង៤១ ជាពេលដែលអ្នកអាចទទួលបានលាភធំបំផុត។ ប្រសិនជាអ្នកចេះក្តោបក្តាប់ឱកាសនៅអាយុ២៥ឆ្នាំឲ្យបានល្អ នោះអ្នកនឹងអាចទទួលបានលាភធំ។ ប៉ុន្តែបើអ្នកឲ្យវារំលងផុតទៅ នោះអ្នកត្រូវរងចាំដល់អាយុ៣៣ និង៤១ឆ្នាំ ទើបអាចជួបឱកាសល្អម្តងទៀតក្នុងការកែប្រែវាសនាខ្លួន៕