ការរមាស់ស្បែក មិនមែនជាសញ្ញានៃអ្វីដែលធ្ងន់ធ្ងរនោះទេ។ ជារឿយៗ អ្នកអាចព្យាបាលវាដោយខ្លួនឯងបាន ហើយវាគួរតែបាត់ទៅវិញក្នុងរយៈពេលយ៉ាងយូរ ២ សប្តាហ៍។
តើអ្នកធ្វើដូចម្តេច ដើម្បីព្យាបាលស្បែករមាស់ដោយខ្លួនអ្នកផ្ទាល់?
ពេលខ្លះ ការរមាស់ ត្រូវបានបង្កឡើងដោយស្បែកស្ងួត ប្រេះ ឬរលាក។ អ្នកអាចធ្វើអ្វីងាយៗ ហើយសាមញ្ញៗមួយចំនួន ដើម្បីជួយសម្រួលដល់រមាស់។
រឿងខាងក្រោមទាំងនេះ អាចជួយបញ្ឈប់ការរមាស់ស្បែកមិនឲ្យវិលមកវិញ និងជៀសវាងការខូចខាតស្បែកពីការកោស ឬអេះ។
អ្វីដែលអ្នកគួរធ្វើ
1. ទះ ឬច្បិចស្បែកជំនួសឲ្យការអេះ ឬកោសវា
2. ទុកអ្វីមួយត្រជាក់នៅលើស្បែក – ដូចជាកន្សែងសើម ឬទឹកកក
3. ងូតត្រជាក់ ឬក្តៅឧណ្ហៗ ឬទឹកផ្កាឈូក
4. ប្រើផលិតផលផ្តល់ជាតិសំណើមដែលគ្មានជាតិពុលឲ្យបានទៀងទាត់
5. រក្សាក្រចករបស់អ្នកឲ្យស្អាត និងខ្លី
6. ពាក់សម្លៀកបំពាក់កប្បាសរលុង៕